ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ធម៌​ក្តៅ​ចុះ​កាត់​ស្លាក​យីហោ​សង់​រំលោ.ភ​​ផ្លូវ​​ម្តុំ​គល់​ស្ពាន​ជ្រោយចង្វា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម និង​ស្លាក​យីហោ​​យ៉ាង​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ទៅ​កាត់​ដោយ​លើកដាក់​រថយន្ត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ បន្ទាប់​ពី​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ និង​ជូន​ដំណឹង​ជា​ច្រើន​លើក​មក​ហើយ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ​។ ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម និង​ស្លាក​យីហោ​​យ៉ាង​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ទៅ​កាត់​ដោយ​លើកដាក់​រថយន្ត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ បន្ទាប់​ពី​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ និង​ជូន​ដំណឹង​ជា​ច្រើន​លើក​មក​ហើយ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ​។

ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​នៅ​គល់​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ដឹកនាំ​ដោយ​លោក ឡេ​ង រ៉ា​វង្ស អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​ព្រឹក​នោះ អាជ្ញាធរ​បាន​ប្រើ​ធម៌​ក្តៅ​ដោយ​យក​ប៉ុស្តិ៍ផ្សារដែក​មក​​កាត់​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម និង​ស្លាក​យីហោ​ ​សរុប​ចំនួន​៣​ផ្ទាំង ក្នុង​នោះ​មាន​ប៉ាណូ​ស្រា​បៀរ​ចំនួន​២​ផ្ទាំង និង​ស្លាក​សណ្ឋាគារ​១ ដែល​ដាក់​លើ​ចិញ្ចើម​ផ្លូវ គ្មាន​ច្បាប់​អនុញ្ញាត និង​បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក​ឡេ​ង រ៉ា​វង្ស អភិបាលរង​ខណ្ឌ​បានឱ្យ​ដឹង​ថា ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ដោយ​ទុក​១​ភាគ​៣​នៃ​ចិញ្ចើម​ផ្លូវ​ជា​ការ​ចូលរួម​លើកកម្ពស់ សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ប្រសើរ​ឡើង​។

លោក អភិបាលរង ក៍បាន​អោយ​ដឹង​ទៀត​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ អាជ្ញាធរ​តែងតែ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ព្រមទាំង​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​លក់ដូរ ចូលរួម​សហការ ហើយ​លក់ដូរ​ត្រូវ​ទុក​ចិញ្ចើម​ផ្លូវ​១​ភាគ​៣ ដើម្បី​អោយ​អ្នក​ថ្មើរជើង ។ នៅ​មុន​ការ​ចុះ​កាត់​ស្លាក​ប៉ាណូ​ខាងលើ អាជ្ញាធរ​ក៏​បាន​ជួន​ដំណឹង​ណែនាំ​ជា​ច្រើន​លើក តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ ដោយ​ដាក់​ស្លាក​ប៉ាណូ​រំលោភ​ចិញ្ចឹម​ផ្លូវ ធ្វើ​អោយ​បាត់បង់​សណ្តាប់ធ្នាប់​ទើប​អាជ្ញាធរ​ចុះ​កាត់​តែ​ម្តង​។

លោក​អភិបាល​ក៏​បាន​បញ្ជាក់​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ គោលបំណង ដើម្បី​លុប​បំបាត់​ការ​យក​ចិញ្ចើម​ចំណី​ផ្លូវ​របស់​រដ្ឋ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន និង​ម្យ៉ាងទៀត​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ និង​បាត់បង់​សណ្ដាប់ធ្នាប់ ជា​ការ​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ប្រសើរ​ឡើង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ