ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ន ណាត បង្ហាញមុខ​គូស្នេហ៍​ដែល​កំពុង​មើលចិត្ត​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​បវរកញ្ញា​កម្ពុជា រឿ​ន ណាត បាន​បើក​បង្ហាញមុខ​គូស្នេហ៍​របស់​ខ្លួន​ជា​លើក​ដំបូង បន្ទាប់​ពី​តារា​រូប​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយ​ពី​នាង​បាន​ចូលរួម​ការ​ប្រកួតប្រជែង​ផ្នែក​សម្រស់​ជា​លក្ខណៈ​អន្តរជាតិ​កន្លង​មកនេះ​។ យ៉ាងណា​គូស្នេហ៍​របស់ រឿ​ន…

រាជធានី​ភ្នំពេញ ៖ អតីត​បវរកញ្ញា​កម្ពុជា រឿ​ន ណាត បាន​បើក​បង្ហាញមុខ​គូស្នេហ៍​របស់​ខ្លួន​ជា​លើក​ដំបូង បន្ទាប់​ពី​តារា​រូប​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយ​ពី​នាង​បាន​ចូលរួម​ការ​ប្រកួតប្រជែង​ផ្នែក​សម្រស់​ជា​លក្ខណៈ​អន្តរជាតិ​កន្លង​មកនេះ​។

យ៉ាងណា​គូស្នេហ៍​របស់ រឿ​ន ណាត នា​ពេល​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស្វែង​យល់ចិត្ត​គ្នា​ប៉ុណ្ណោះ ដោយ​មិន​ទាន់​មាន​ភាព​ច្បាស់​ថា តើ​អាច​នឹង​ឈាន​ដល់​ការ​ដឹក​ដៃ​គ្នា​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​ឬ​យ៉ាងណា​ឡើយ?

រឿ​ន ណាត បាន​អះអាង​ថា នាង​នឹង​គូស្នេហ៍​ឈ្មោះ ជា ឃាង​ឆេ បាន​ស្គាល់គ្នា​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​ពួក​នាង​បាន​ចាប់ផ្តើម​ចាប់អារម្មណ៍​គ្នា និង​បាន​សិក្សា​ស្វែង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ត្រឹម​កន្លះ​ឆ្នាំ​នេះ​ប៉ុណ្ណោះ​។ នាង​បញ្ជាក់​ថា ពួក​នាង​បាន​ស្គាល់គ្នា​ដោយសារ​ធ្លាប់​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូត​ជាមួយ​គ្នា ខណៈ​ពេល​ដែល​គូស្នេហ៍​របស់​នាង គឺ​មិនមែន​រស់នៅ​ក្នុងស្រុក​ខ្មែរ​ឡើយ ពោល​គឺជា​អនិកជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​។

រឿ​ន ណាត បញ្ជាក់​ថា ទំនាក់ទំនង​របស់​ពួក​នាង​ត្រូវ​បាន​ចាស់ទុំ​ទាំង​សងខាង​ដឹង​លឺ​អស់ហើយ ប៉ុន្តែ​ពួក​នាង​នៅ​បន្ត​មើលចិត្ត​គ្នា​សិន ខណៈ​ពេល​ដែល​ដំណឹង​ចូល​រោងការ គឺ​នាង​មិន​អាច​កំណត់​បាន​មុន​ឡើយ ដោយសារ​តែ​ឆាប់​ៗ​នេះ​គូស្នេហ៍​របស់​នាង​នឹង​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​វិញ​ហើយ​។

ទោះជា​យ៉ាងណា តារា​រូប​នេះ​ហាក់​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​នៅឡើយ ជុំវិញ​ការ​បញ្ចេញ​មុខ​គូស្នេហ៍​របស់​នាង​ជា​សាធារណៈ​នា​ពេល​នេះ ដោយសារ​តែ​បច្ចុប្បន្ន​ទីផ្សារ​សិល្បៈ​របស់​នាង​ទាំង​ការ​សម្តែង និង​ការ​ថត​ម៉ូត​សំអាងការ​ផ្សេង​ៗ​កំពុង​តែ​មាន​ភាព​កាកកប​ខ្លាំង​។ ជា​ការ​កត់សម្គាល់​រូបភាព​នៃ​ការ​ស្និទ្ធស្នាល​រវាង រឿ​ន ណាត និង​បុរស​ដែល​ជា​គូស្នេហ៍​នៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ត្រូវ​បាន​តារា​រូប​នេះ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយនៅ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​។

បើ​ទោះបីជា​មានការ​ជជីក​សួរ​ពី​ទំនាក់​ទ​ន​ងរ​វាង​នាង និង​បុរស​នោះ​ថា ជា​គូស្នេហ៍​ឬ​យ៉ាងណា រឿ​ន ណាត ហាក់​មិន​មានការ​ឆ្លើយ​តប​វិញ​ឡើយ ពោល​គឺ​ទំនងជា​នាង​ចង់​ឲ្យ​ទស្ស​និក​យល់​ឃើញ​ថា នោះ​គ្រាន់​ជា​ដៃគូ​សម្តែង​របស់​នាង​ប៉ុណ្ណោះ​។ យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ឃើញ​មាន​ភាព​ស្និទ្ធស្នាល​ប្រកប​ដោយ​ភាព​ផ្អែមល្ហែម​របស់​នាង​នា​ពេល​នេះ មាន​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ដល់​រូប​នាង​ឲ្យ​បាន​សុភមង្គល និង​អាច​ឈាន​ដល់​ពិធី​មង្គលការ​ជា​ផ្លូវការ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ