ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុ​ដ៏​រន្ធត់​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ធ្លាក់​ពី​ផ្ទះ​ជាន់​ទី​៦​ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

អ្នក​ជិតខាង​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​អាយុ ៣ ឆ្នាំ​ម្នាក់​ដែល​បាន​តោង​របង​ដែក​យ៉​មុខ​ផ្ទះ​ពី​ជាន់​ទី ៦ នៃ​អគារ​លំនៅ​ឋាន​មួយ​កន្លែង​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​ក្នុង​ស​ប្តា​ហ៍​នេះ ។ ឧប្បត្តិហេតុ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​រន្ធត់​នេះ​ត្រូវ​បាន​គេ​ថត​វី​ដេ​អូ និង​បាន​កើតឡើង​នៅ​ក្នុងស្រុក Jiulongpo…

អ្នក​ជិតខាង​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​អាយុ ៣ ឆ្នាំ​ម្នាក់​ដែល​បាន​តោង​របង​ដែក​យ៉​មុខ​ផ្ទះ​ពី​ជាន់​ទី ៦ នៃ​អគារ​លំនៅ​ឋាន​មួយ​កន្លែង​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​ក្នុង​ស​ប្តា​ហ៍​នេះ ។

ឧប្បត្តិហេតុ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​រន្ធត់​នេះ​ត្រូវ​បាន​គេ​ថត​វី​ដេ​អូ និង​បាន​កើតឡើង​នៅ​ក្នុងស្រុក Jiulongpo ខេត្ត Chongqing កាលពី​ថ្ងៃ​ចន្ទ ។ ដូចដែល​បានឃើញ​នៅ​ក្នុង​វី​ដេ​អូ​ក្មេង​នោះ​បាន​កាន់​តោង​របង​ដែក​យ៉​មុខ​ផ្ទះ​មុន​នឹង​គេ​ទម្លាក់​ខ្លូ​ន​មក​ដី ។ តែ​ជា​សំណាងល្អ​អ្នក​ជិតខាង​បាន​បង្កើត​ជា​ទម្រ​សម្រាប់​ទ្រ​ក្មេង​ប្រុស​នោះ​នៅ​ពេល​ធ្លាក់​មក​ក្រោម ។ មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​នៅឡើយ​ថា​ហេតុ​អ្វី​បានជា​ក្មេង​ប្រុស​នោះ​មក​តោង​របង​ដែក​យ៉​មុខ​ផ្ទះ​បែប​នេះនោះ​ទេ ។

យោង​តាម Sina News បានឱ្យ​ដឹង​ថា សាក្សី​ឈ្មោះ Liu ដែល​រស់នៅ​ជាន់​ទី ២៧ បាន​និយាយ​ថា «​មាន​សំឡេង​ស្រែក​យ៉ាង​ខ្លាំង​» ហើយ​ក្មេង​ប្រុស​នោះ​បាន​ប្រើ​ដៃ​ទាំង​ពីរ​តោង​របង​ដែក​យ៉​មុខ​ផ្ទះ​មួយ​រយៈ​ហើយ​បាន​ព្យាយាម​យក​ជើង​តោង​ឡើង​តាម​ជញ្ជាំង​មុន​នឹង​របូតដៃ​ធ្លាក់​មក​ក្រោម ។

ក្នុង​ពេល​កើតហេតុ​ឪពុក​-​ម្តាយ​របស់​កុមារ​នេះ​នៅ​កន្លែងធ្វើការ​ហើយ​កុមារ​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួសស្រាល ។ វី​ដេ​អូ​នៃ​ការ​ជួយ​សង្គ្រោះ​នេះ​បាន​រីក​រាលដាល​នៅ​លើ Weibo ដោយ​មាន​មនុស្ស​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​ឪពុក​-​ម្តាយ​របស់​ក្មេង​នេះ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ