ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​រូបរាង​ផ្នែក​ខាងក្នុង​យ៉ាង​កប់​របស់​រថយន្ត​អគ្គិសនី​ Honda

4 ឆ្នាំ មុន

ក្រុមហ៊ុន Honda បាន​បង្ហាញ​រថយន្ត​អគ្គិសនី E Prototype Urban នៅ​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​នេះ ដើម្បី​បង្ហាញ​ពី​កំណែ​នៃ​ការ​ផលិត​រថយន្ត Urban EV…

ក្រុមហ៊ុន Honda បាន​បង្ហាញ​រថយន្ត​អគ្គិសនី E Prototype Urban នៅ​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​នេះ ដើម្បី​បង្ហាញ​ពី​កំណែ​នៃ​ការ​ផលិត​រថយន្ត Urban EV Concept គួរ​ឱ្យ​ស្រឡាញ់ ដែល​នឹង​បង្ហាញខ្លួន​នៅ​ចុងឆ្នាំ​នេះ​។ យើង​ស្រឡាញ់​ផ្នែក​ខាងក្រៅ​ដ៏​ទាក់ទាញ តាំងពី​រថយន្ត Concept ប្រភេទ​នេះ បង្ហាញខ្លួន​នៅ​ឯ​ពិព័រណ៍​រថយន្ត​ហ្វ្រែ​ង​ហ្វើ​ត​ឆ្នាំ ២០១៧​។ ប៉ុន្តែ​ផ្នែក​ខាងក្នុង​របស់​រថយន្ត​គឺ​ដូច​ជា​មាន​មតិ​យល់​ឃើញ​ខុស​ៗ​គ្នា​ច្រើន​។

នៅ​តាប​ឡូ​ខាង​មុខ​នៃ​ផ្នែក​ខាងក្នុង​រថយន្ត​មាន អេ​ក្រង់​ផ្ទាំង​ព័ត៌មាន​ឌី​ជី​ថ​ល​ដែល​មាន​ទទឹង​ពេញលេញ សម្រាប់​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​រីករាយ​នឹង​សេវាកម្ម​ដែល​ភ្ជាប់​បណ្តាញ​រថយន្ត​មិន​ថា​បើកបរ ឬ ចូល​ចត​នោះ​ទេ​។ អេ​ក្រង់​ពណ៌​ដែល​មានគុណ​ភាព​បង្ហាញ​ខ្ពស់ ចំនួន​ប្រាំ​បញ្ចូល​គ្នា​ពាសពេញ​ផ្ទៃ​ខាងក្នុង​ទាំងមូល​។ អេ​ក្រង់​ប្រព័ន្ធ​កញ្ចក់​កាមេរ៉ា​ចំហៀង​ក៏​ត្រូវ​បាន​ដាក់​នៅ​ផ្នែក​ខាង​ចុង​នៃ​តា​ប្លូ​ផង​ដែរ​។ នៅ​ពីមុខ​អ្នកបើកបរ​គឺជា​ឧបករណ៍​បង្ហាញ​ទំហំ ៨.៨ អ៊ី​ញ​ដែល​បង្ហាញ​ព័ត៌មាន​សំខាន់​ៗ រួម​មាន​ថាមពល​និង​ស្ថានភាព​សាក​ថ្ម របៀប​បើកបរ​ដែល​បាន​ជ្រើសរើស និង​ព័ត៌មាន​លម្អិត​អំពី​សុវត្ថិភាព​។

បន្ទះ​អេ​ក្រង់ LCD ទំហំ ១២.៣ អ៊ី​ញ​មាន​ទំហំ​ធំ​ជាងគេ​នៅ​លើ​ផ្ទៃ​តា​ប្លូ​ឌី​ជី​ថ​ល ដែល​មាន​ទទឹង​ពេញ​ដោយ​ការ​បង្ហាញ infotainment បង្ហាញ​នូវ​កម្មវិធី​និង​សេវាកម្ម​ឆ្លាត​វៃ​ជា​ច្រើន​។ វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជា ហើយ​ក៏​អាច​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​បាន​ដែរ​។

នៅ​ក្នុង​រថយន្ត​នេះ អ្នកបើកបរ​អាច​និយាយ​ឆ្លើយឆ្លង​បញ្ជា​ជាមួយនឹង​រថយន្ត​បាន​។ នៅ​ថ្ងៃ​ខាង​មុខ បច្ចេកវិទ្យា​អាច​អភិវឌ្ឍ​ការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​សំលេង​បុគ្គល ដែល​អនុញ្ញាត​ឱ្យ​វា​ផ្តល់​នូវ​ការ​ឆ្លើយ​តប​ត្រឹមត្រូវ​ជាង​មុន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តន្ត្រី​និង​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត​ផ្សេង​ទៀត ក៏​អាច​មើល​នៅ​លើ​កញ្ចក់​អេ​ក្រង់​ពីរ​តាម​រយៈ​កញ្ចក់​ឆ្លុះ​ស្មា​ត​ហ្វូ​ន​ដោយ​ប្រើ Apple CarPlay ឬ Android Auto ។

កម្មវិធី​ស្មា​ត​ហ្វូ​ន​ដាច់​ដោយឡែក​មួយ​អាច​ត្រូវ​បាន​ប្រើ ដើម្បី​ចូល​ដំណើរការ​មុខងារ​សាក​ថ្ម ស្ថានភាព​យានយន្ត​លម្អិត ការ​ត្រួតពិនិត្យ​អាកាសធាតុ​សន្តិសុខ និង​ការ​ត្រួតពិនិត្យ​ទីតាំង​ក៏​ដូច​ជា​ចាក់សោ​និង​ដោះ​សោ​គួរ​ឱ្យ​ស្តាយ​ផង​ដែរ​៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ