តាម២ដងហើយពេលនេះកាំភ្លើងធំ Arsenal យកបានខ្សែការពារ Juventus បាត់
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានទទួលយក Daniele Rugani មកពីក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានទទួលយក Daniele Rugani មកពីក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានទទួលយក Daniele Rugani មកពីក្លិប Juventus ក្នុងនាមជាកីឡាករខ្ចីជើងរយៈពេល២ឆ្នាំ ។
ក្លិបកាំភ្លើងធំបានប្រមាញ់យកកីឡាករខ្សែការពាររូបនេះដល់ទៅ២ដងមកហើយ រហូតទាល់តែបានកីឡាកររូបនេះមកលេង ខណៈដែលពួកគេកំពុងតែមានចំណុចខ្សោយនៅផ្នែកការពារនៃក្រុមលើតារាង។ តែការមកលេងនេះ គឺស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។
Arsenal ធ្លាប់តាមចែចូវ Rugani កាលពីឆ្នាំ២០១៥ និង ឆ្នាំ២០១៨ ហើយនៅពេលនេះ លោក Raul Sanllehi បានសម្រេចក្តីបំណងរបស់ខ្លួនហើយ។ ក្លិបសេះបង្កង់មិនហ៊ានសម្រេចលក់នៅពេលនេះទេ ដោយសារតែគេយល់ឃើញថា ជើងខ្លាំងនៅក្នុងក្រុមរបស់ខ្លួន Bonucci និង Chiellini មានអាយុចាស់ដែរហើយ។ គេចង់ទុក Rugani ឱ្យស្នងកន្លែង។
ភ្នាក់ងាររបស់ Rugani កាលពីឆ្នាំមុនបាននិយាយថា៖ «Rugani សុខសប្បាយជាទេ ។ គេពិតជាសប្បាយចិត្តណាស់ ។ Arsenal? ពួកគេមិនបានបោះពាក្យជាផ្លូវការថាចង់បានទេ តែគេបានបង្ហាញពីចំណាប់អារម្មណ៍។ ពួកយើងគោរព Juventus»។ ក្រៅពី Rugani ក្លិបកាំភ្លើងធំ ក៏មានចំណាប់អារម្មណ៍ទៅលើកីឡាកររបស់ក្លិបសេះបង្កង់ Juventus ម្នាក់ទៀតដែរ ដែលម្នាក់នោះគឺ Sami Khedira ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ