ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ក្រុមប្រឆាំង​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ផ្លូវខុស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ផ្លូវខុស​ទើប​មានការ​រាំ​រាំង​ពី​អាជ្ញាធរ ខណៈ​ប្រជាជន​ជា​ច្រើន​ប្រាប់​សិទ្ធិ​ដោយ​ត្រឹមត្រូវ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​អំពី «​សមិទ្ធផល​១​ឆ្នាំ ក្រោយ​ការ​បោះ​ឆ្នោត​» នៅ​ស្តី​ការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ផ្លូវខុស​ទើប​មានការ​រាំ​រាំង​ពី​អាជ្ញាធរ ខណៈ​ប្រជាជន​ជា​ច្រើន​ប្រាប់​សិទ្ធិ​ដោយ​ត្រឹមត្រូវ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​អំពី «​សមិទ្ធផល​១​ឆ្នាំ ក្រោយ​ការ​បោះ​ឆ្នោត​» នៅ​ស្តី​ការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា​នេះ លោក​ជិន ម៉ា​លី​ន បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​ដែល​ស្អប់ខ្ពើម​រាជរដ្ឋាភិបាល​លើក​ឡើង​ថា ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​លើក​ឡើង​ដែល​មួយ​ជ្រុង​តែ​ប៉ុណ្ណោះ ហើយ​ភ្ជាប់​នឹង​បញ្ហា​នយោបាយ ។

សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​គេ​លើក​ឡើង​ពី​គ្រប់​ជ្រុងជ្រោយ​មិនមែន​លើក​ឡើង​តែ​ពី​ការ​បញ្ចេញមតិ​បាតុកម្ម​នោះ​ទេ ។ លោក​ថា មុន​នឹង​វាយតម្លៃ​ក្នុង​សង្គម​មួយ​ទទួល​បាន​សិទ្ធិ​ត្រូវ​វាយតម្លៃ​ជា​រួម​មាន សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​កុមារ ស្ត្រី សិទ្ធិ​ជនជាតិ​ភាគី​តិច សិទ្ធិ​នយោបាយ​… មិន​អាច​វាយតម្លៃ​មួយ​ជ្រុង​បាន​ទេ សម្រាប់​អ្នក​ស្រាវជ្រាវ ។ លោក​បាន​បន្ត​ថា «​បើ​យើង​ពិនិត្យ​ស្ថានភាព​នៅ​កម្ពុជា​មាន​នីតិរដ្ឋ​បាន​កំពុង​ដំណើរការ​ល្អ ហើយ​បើ​មើល​សិទ្ធិ​ផ្នែក​នយោបាយ​វិញ​ទាក់ទង និង​ការ​ជួបជុំ ការ​បញ្ចេញមតិ​ការ​ធ្វើ​បាតុកម្ម​ក៏​ត្រូវ​បាន​លើកតម្កើង ។ ប៉ុន្តែ​ហេតុ​អី​បានជា​មាន​ចំណាត់​ការណ៍​ទៅ​លើ​ជន​មួយ​ក្រុម​តូច ដែល​អនុវត្ត​សិទ្ធិ​ទាំងនេះ​ក្នុង​ផ្លូវខុស ឬ​ចុស​ច្បាប់​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​នៅ​ពីក្រោយ​» ។

លោក​បញ្ជាក់​ថា​៖ «​ជា​រួម​ប្រជាពលរដ្ឋ​កំពុង​តែ​អនុវត្ត​សិទ្ធិ​ទាំង​យ៉ាង​សប្បាយ​រីករាយ​ទាក់ទង និង​ផ្នែក​នយោបាយ រួមការ​ប្រើប្រាស់​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម ការ​ប្រារ​ព្វ​ពិធី​ផ្សេង​ៗ​អត់​មាន​បញ្ហា ។ ចុះ​ហេតុ​អី​មួយ​ក្រុម​តូច (​ក្រុមប្រឆាំង​) នេះ​ធ្វើ​ឡើង​មាន​បញ្ហា គឺ​ដោយសារ​តែ​សកម្មភាព​ទាំងនោះ​មិនមែន​ការ​អនុវត្ត​សិទ្ធិ​ទាំងនោះ​តាម​ផ្លូវច្បាប់​នោះ​ទេ ក៏​ប៉ុន្តែ គឺជា​ការ​ជួបជុំ​គ្នា​ដែល​បង្កប់​នូវ​ចេតនា​ទុច្ចរិត​នៅ​ពីក្រោយ ដែល​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា ។​ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​ទប់ស្កាត់​នូវ​អំពើ​ណា​ដែល​ប្រព្រឹត្តិ​បទល្មើស ហើយ​បង្ក​នូវ​ភាព​ចលាចល​ក​នៅ​ក្នុង​សង្គម​» ។
លោក​បញ្ជាក់​បន្ថែម​ថា ៖«​អី​ញ្ចឹ​ង​ការ​អនុវត្ត​ច្បាប់​ទាំង​អស់នេះ​មិនមែន​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។ គឺជា​វិធានការ​ចាំបាច់​តែ​មួយ​គត់ ក្នុង​ការ​ទប់ស្កាត់​បាតុភាព​នៅ​ក្នុង​សង្គម​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ