ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​គួ​ច​បក់​បោក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​រលំ​ខ្ទេច

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​៩​ខ្នង​នៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ត្រូវ​បាន​ខ្យល់​កន្ត្រាក់​គួ​ច​បក់​បោក​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលំ​៦​ខ្នង​ទាំងស្រុង និងរ​ប៉ើ​ក​ដំបូល​៣​ខ្នង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​២៥​នាទី​រសៀល…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​៩​ខ្នង​នៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ត្រូវ​បាន​ខ្យល់​កន្ត្រាក់​គួ​ច​បក់​បោក​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលំ​៦​ខ្នង​ទាំងស្រុង និងរ​ប៉ើ​ក​ដំបូល​៣​ខ្នង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​រលំ​ផ្ទះ​ដោយសារ​ខ្យល់​កន្ត្រាក់​មាន​ចំនួន​៩​ខ្នង ក្នុង​នោះ​មាន ទី​១.​ឈ្មោះ​សួន ច​ន្ថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទី​២.​ឈ្មោះ​ម៉​ម សា​ខុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ទី​៣.​ឈ្មោះ​ព្រំ​ចក់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ

ទី​៤.​ឈ្មោះ​មុំ ប្រុស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៥.​ឈ្មោះ​ឃួ​ន ដឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទី​៦.​ឈ្មោះ​វង សំណាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទី​៧.​ឈ្មោះ​ឡេ​ស ម៉ាត់ អាយុ​៤៧​ឆ្នាំ ទី​៨.​ឈ្មោះ​បែន នឿ​ន ភេទ​ស្រី អាយុ​៦៦​ឆ្នាំ និង​ទី​៩.​ឈ្មោះ​ពៅ សា​ម៉​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។

សមត្ថកិច្ច​នគរបាល​បាន​បន្ត​ទៀត​ថា ចំពោះ​ករណី​ខ្យល់​កន្ត្រាក់​ខាងលើ​នេះ ក៏​បាន​រាយការណ៍​ទៅ​លោក​អភិបាលស្រុក​កំពង់​រោទ៍​ហើយ ដើម្បី​ផ្តល់​អំណោយ និង​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​រង​គ្រោះ ហើយ​សមត្ថកិច្ច​នឹង​ត្រៀម​ជា​កម្លាំង​ជួយ​ជុស​ជុល និង​កសាង​ផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​ឡើង​វិញ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ