កុងតឺន័រ​ពន្លះ​គ្នា​លាន់​ដូច​រន្ទះ​លើ​ផ្លូវជាតិ​លេខ​១


ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស​ទាំង​សងខាង ។ ចំពោះ​មូលហេតុ​គឺ​បណ្តាល​ឱ្យមក​ពី​អ្នកបើកបរ​មិន​ប្រកាន់​ស្តាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខាងកើត​ផ្សារ​ជី​ភូ​ចម្ងាយ​១៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​អំ​ពឹ​ល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំង​២​គ្រឿង​ខាងលើ​ដែល​រង​របួស មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ណ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ