ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ WT កម្ពុជា​ដណ្ដើម​បាន​មេ​ដាយ​​4​គ្រឿង​ពី​ព្រឹត្តិការណ៍​ចំនួន​2​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​កីឡាករ​តេ​ក្វា​ន់​ដូ​WT(World Taekwondo)​វ័យក្មេង​កម្ពុជា​ចំនួន​៣​នាក់​ដែល​បាន​ទៅ​ចូលរួម​ប្រកួត នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ព្រឹត្តិការណ៍​ចំនួន ២​គឺ WT World Taekwondo Hanmadang​និង…

រាជធានី​ភ្នំពេញ ៖ ក្រុម​កីឡាករ​តេ​ក្វា​ន់​ដូ​WT(World Taekwondo)​វ័យក្មេង​កម្ពុជា​ចំនួន​៣​នាក់​ដែល​បាន​ទៅ​ចូលរួម​ប្រកួត នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ព្រឹត្តិការណ៍​ចំនួន ២​គឺ WT World Taekwondo Hanmadang​និង WT JEONJU OPEN 2019 INERNATIONAL TAEKWONDO CHAMPIONSHIP ដណ្ដើម​បាន​មេដាយ​ចំនួន​៤​គ្រឿង​មក​ជូន​ជាតិ ក្នុង​នោះ​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង​។

លោក ជាតិ ខេ​ម​រ៉ា ជា​គ្រូបង្វឹក​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​ចន្លោះ​ថ្ងៃ​ទី​២៦ ដល់​៣០ កក្កដា​។ ចំពោះ​មេដាយ​ដែល​អត្ត​ព​លិ​ក​កម្ពុជា​ដណ្ដើម​បាន ក្នុង​នោះ​មេដាយ​ប្រាក់​១​គ្រឿង​បាន​មក​ពី​ព្រឹត្តិការណ៍ WT World Taekwondo Hanmadang​ប្រកួត​លក្ខណៈ​ជា​ក្រុម​ផ្នែក​សម្ដែង ។

ចំណែក​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ WT JEONJU OPEN 2019 INTERNATIONAL TAEKWONDO CHAMPIONSHIP​វិញ​នោះ កីឡាករ​វ័យក្មេង​កម្ពុជា​ចំនួន​៣​រូប​ដណ្ដើម​បាន​មេដាយ​ចំនួន​៣​គ្រឿង​ទៀត​លើ​វិញ្ញាសា​ប្រកួត​ឯកត្តជន​ផ្នែក​សម្ដែង​និង​ប្រយុទ្ធ ។ កីឡាករ ឈ​ន គី​ម
ហាក់ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង រីឯ​កីឡាករ សុខ រចនា និង​កីឡាករ សំណាង វ៉ា​ន់ ណែ​ត ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ម្នាក់​។

លោក គង់ សក្ក​ដា អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WT​កម្ពុជា​បានឱ្យ​ដឹង​ថា​កីឡាករ​វ័យ​ក្មេង​ទាំង​៣​រូប​នេះ មុន​ពេល​ទៅ​ទទួល​ការ​ជួយ​បង្ហាត់បង្រៀន​ពី​លោកគ្រូ​ជនជាតិ​កូរ៉េ​គឺ​លោក Cheon Samyeong​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ លោកគ្រូ​ជនជាតិ​កូរ៉េ​រូប​នេះ​ក៏​មាន​វត្ត​មាននៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​ដែរ ហើយ​ចំពោះ​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ទៀត​ដឹកនាំ​ដោយ​លោក​គ្រូធំ​ជនជាតិ​កូរ៉េ លោក ឆ​យ យ៉ុ​ង​សុខ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ