ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​ចូល​សម្រេច​ហើយ បំរុង​ធ្វើ តែ​មិន​ទាន់​​បាន​អី​ផង ឃើញ​ទាន់​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​កាត់​សំណាញ់​របង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង រួច​ផ្លោះ​ចូល​ក្នុង​ដើម្បី​លួច​យក​ក្រណាត់​ក្នុង​រោងចក្រ ប៉ុន្តែ​សំណាងអាក្រក់​មិន​ទាន់​បាន​លួច​ផង ក៏​ត្រូវ​សន្តិសុខ​ប្រទះ​ឃើញ​ទាន់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​កាត់​សំណាញ់​របង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង រួច​ផ្លោះ​ចូល​ក្នុង​ដើម្បី​លួច​យក​ក្រណាត់​ក្នុង​រោងចក្រ ប៉ុន្តែ​សំណាងអាក្រក់​មិន​ទាន់​បាន​លួច​ផង ក៏​ត្រូវ​សន្តិសុខ​ប្រទះ​ឃើញ​ទាន់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បរិវេណ​រោងចក្រ​គង់​ហុង ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊ុន សា​រ៉េ​ត អាយុ​៣៩​ឆ្នាំ មានមុខ​របរ និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ​ឡើយ ហើយ​ក្រុម​សន្តិសុខ​ធ្វើការ​ដកហូត​បាន​ដែក​កាប់​១ ពិល​១ និង​ថ្នាំ​ញៀន​២​កញ្ចប់​ថង់​តូច​ផង​ដែរ​។ រីឯ​អ្នក​ដាក់​ពាក្យ​ប្ដឹង​តំណាង​ឲ្យ​ថៅកែ​រោងចក្រ​នោះ​ឈ្មោះ កែវ វុ​ទ្ធ​ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រដ្ឋបាល​រោងចក្រ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៧២ ផ្លូវ​BT31 ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។

បើ​តាម​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​បានឃើញ​ជនសង្ស័យ​ខាងលើ​មក​អង្គុយ​លេង​នៅ​ផ្លូវ​រថភ្លើង​ដែល​ស្ថិត​នៅ​ក្បែរ​រោងចក្រ​នោះ​ដែរ លុះ​មក​ដល់​វេលា​កើតហេតុ ជនសង្ស័យ​រូប​នោះ​បាន​ដើរទៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​នៅ​ជាប់​របង​រោងចក្រ រួច​ហើយ​ក៏​ធ្វើ​សកម្មភាព​កាត់​សំណាញ់​របង​១​ប្រឡោះ​។ បន្ទាប់​មក​ផ្លោះ​ចូល​ទៅ​ក្នុង​រោងចក្រ​ដើម្បី​លួច​ក្រណាត់ ប៉ុន្តែ​ត្រូវ​ពួក​គាត់​ប្រទះ​ឃើញ​ទាន់​ក៏​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កន្ទោក​នាំ​ទៅ​សាកសួរ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​ផ្លោះ​របង​ចូល​ទៅ​ក្នុង​រោងចក្រ​ដើម្បី​លួច​ក្រណាត់​ពិតមែន ប៉ុន្តែ​មិន​ទាន់​បាន​លួច​ផង ក៏​ត្រូវ​ក្រុម​សន្តិសុខ​ចាប់ខ្លួន​បែប​នេះ ។ ចំណែក​នគរ​បាល​ក្រោយ​ពី​សាកសួរ​រួចរាល់ ក៏​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជន​នេះ ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ