ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីន​ផ្ទុះ​ចំ​រថយន្ត​បឺស​មួយ… ​ស្លា.ប់​យ៉ាង​តិច​​២៨​នាក់

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បើតាម​អាជ្ញាធរ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​២៨​នាក់​ ពិសេស​នារី​ និង​​កុមារ​បាន​ត្រូវ​ស្លាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា ឆ្នាំ២០១៩ ​នៅ​ភាគ​ខាងលិច​អា​ហ្វ​ហ្គា​នី​ស្ថាន…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បើតាម​អាជ្ញាធរ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​២៨​នាក់​ ពិសេស​នារី​ និង​​កុមារ​បាន​ត្រូវ​ស្លាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា ឆ្នាំ២០១៩ ​នៅ​ភាគ​ខាងលិច​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​រថយន្ត​បឺស​មួយ​គ្រឿង​​ត្រូវ​​គ្រាប់​មីន​ដែល​ដាក់​នៅ​គា​ម​ថ្នល់​ដោយ​ពួក​តា​លី​បង់​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ខេត្ត​ហ្វា​រ៉ា​ហ៍នា​ភាគ​ខាងលិច​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយ​ថា នា​ព្រឹក​នោះ​វេលា​ម៉ោង​​៦​ម៉ោង​ក្នុងស្រុក រថយន្ត​បឺស​មួយ​គ្រឿង​ដែល​រត់​រវាង​ក្រុង​កាន់​ដា​ហារ​និង​ក្រុង​ហេ​រ៉ាត បាន​ត្រូវ​គ្រាប់​មីន​ដែល​ពួក​តា​លី​បង់​ដាក់​នៅ​គា​ម​ថ្នល់​។ សម្រាប់​ពេល​នេះ​មាន​អ្នក​ស្លាប់​២៨​នាក់​ហើយ​មនុស្ស​១០​នាក់​ទៀត​រង​របួស​។ លោក​ថា​មីន​នោះ​ដាក់​សំដៅ​វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ​។ ចំនួន​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​។

អ្នក​ស្លាប់​ថ្មី​ទាំងនេះ​កើត​មាន​បន្ទាប់​ពី​ការ​ចេញផ្សាយ​របាយការណ៍​មួយ​របស់​អ​.​ស​.​ប​ដែល​ថា គួរ​ឲ្យ​សោក​ស្ដាយ​​ដែល​បណ្ដាជន​ស៊ី​វិល បន្ត​ស្លាប់​និង​របួស​ក្នុង​ចំនួន​មិន​អាច​ទទួលយក​បាន ក៏​ទោះបី​មានការ​ចរចា​គ្នា​ដែល​សំដៅ​បញ្ចប់សង្គ្រាម​ច្រើន​ទស​វត្ស​មក​ហើយ​ក្ដី​។ របាយការណ៍​នេះ​និយាយ​ថា ទោះ​មានការ​ចុះ​ថយ​២៧%​នៃ​ចំនួន​ជន​រង​គ្រោះ ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៩​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នេះ​ក្នុង​ឆ្នាំ​២០១៨​ក្ដី តែ​ជន​ស៊ី​វិល​១៣៦៦​នាក់​បាន​ត្រូវ​ស្លាប់​និង​២៤៤៦​នាក់​រង​របួស​ដែរ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ