ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nicolas Pepe បែកធ្លាយវីឌីអូពាក់អាវ Arsenal មុនពេលចេញពី Lille ជាផ្លូវការ

4 ឆ្នាំ មុន

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា Nicolas Pepe ត្រូវបានគេឃើញតាមវីឌីអូពេលកំពុងពាក់អាវរបស់ក្លិបកាំភ្លើងធំ Arsenal ថតមុនពេលចូលរដូវកាលថ្មី ។…

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា Nicolas Pepe ត្រូវបានគេឃើញតាមវីឌីអូពេលកំពុងពាក់អាវរបស់ក្លិបកាំភ្លើងធំ Arsenal ថតមុនពេលចូលរដូវកាលថ្មី ។ នេះ គឺធ្វើឡើងមុនពេលគេផ្លាស់ចេញពី Lille ជាផ្លូវការ ក្នុងតម្លៃ៧២លានផោន ។

ប្រភពព័ត៌មាន SunSport បានថតជាប់រូបថតជាច្រើនសន្លឹកដែលឃើញ Pepe ដើរចេញពីតារាងហ្វឹកហាត់ជាមួយនឹងថង់យួរដៃមានឡូហ្គូ Arsenal ។ តាមមើលទៅនៅក្នុងថង់នោះមានសុទ្ធតែជារបស់របរតូចៗដែលបានមកពី Arsenal ។

ក្លិបកាំភ្លើងធំមានភាពជោគជ័យក្នុងការបញ្ចុះបញ្ចូលឱ្យ Lille យល់ព្រមយកលុយជាដំណាក់ៗ ។ Arsenal បង់ត្រឹមតែ២០លានផោនប៉ុណ្ណោះនៅពេលនេះ ដើម្បីយក Pepe មកលេងនៅរដូវកាលក្រោយ ។ សម្រាប់លុយ៥២លានផោនទៀត គឺអាចបង់នៅប្រាំឆ្នាំក្រោយ ។ នេះ គឺមានន័យថា Arsenal ជះលុយត្រឹមតែ២៨%នៃថ្លៃពេញប៉ុណ្ណោះសម្រាប់ការបង់មុនដំបូង ។

គួរបញ្ជាក់ផងដែរថា Arsenal មានលុយត្រឹមតែ៤៥លានផោនប៉ុណ្ណោះសម្រាប់ជះទៅលើកីឡាករទិញលក់ក្នុងខណៈពេលនេះ ។ តែគេបានជះលុយច្រើនមកហើយដែលរួមមាន២៧លានផោនទៅលើ William Saliba មកពី Saint Etienne, ៦លានផោនទៅលើកីឡាករ Gabriel Martinelli និង ១៥លានផោនទៅលើ Dani Ceballos ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ