ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​សាច់​ជ្រូក​នៅ​ផ្សា​របឹង​កុក​ត្អូញ​លក់​មិន​ដាច់​ខ្លះ​ងាក​មក​លក់​មាន់​វិញ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ចាប់តាំងពី​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ជាប់​នឹង​ប្រទេស​វៀតណាម ។ ដោយឡែក​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​វិញ​ការ​លក់ដូរ​សាច់​ជ្រូក​ក៏​មិន​ដាច់​នោះ​ទេ​រាល់ថ្ងៃ ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នូវ​តែ​ខ្លាចរអា និង​បារម្ភ​ថា ជំងឺ​នេះ​ឆ្លង​មក​មនុស្ស​ទៀត​ផង ។…

ខេត្តកំពង់ចាម ៖ ចាប់តាំងពី​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ជាប់​នឹង​ប្រទេស​វៀតណាម ។ ដោយឡែក​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​វិញ​ការ​លក់ដូរ​សាច់​ជ្រូក​ក៏​មិន​ដាច់​នោះ​ទេ​រាល់ថ្ងៃ ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នូវ​តែ​ខ្លាចរអា និង​បារម្ភ​ថា ជំងឺ​នេះ​ឆ្លង​មក​មនុស្ស​ទៀត​ផង ។

អ្នកលក់​សាច់​ជ្រូក​ម្នាក់​ឈ្មោះ ប៉ូ សុភា ភេទ​ស្រី អាយុ​៤១​ឆ្នាំ នៅ​ផ្សា​របឹង​កុក​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ២០១៩​ថា គាត់​បាន​ចាប់ផ្តើម​លក់ដូរ​នៅ​ផ្សារ​នេះ​បាន​រយៈ​ចំនួន​៦​ឆ្នាំ មក​ហើយ ក្នុង​១​ថ្ងៃ​អាច​លក់​សាច់​ជ្រូក​ដាច់​ពី​៦០​ទៅ​០​គីឡូក្រាម ហើយ​ក៏​ទទួល​បាន​ប្រាក់​ចំនេញ​ក៏​សមរម្យ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ នៅ​សាលា រួច​ក៏​ចេះ​តែ​បន្ត​លក់ដូរ​មក​ដល់​សព្វ​ថ្ងៃនេះ ។

អ្នកលក់ ប៉ូ សុភា ប្រាប់​បន្ត​ថា ចាប់តាំងពី​ផ្អើល​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ថ្វិ​ត​ត្បិត​នៅ​កំពង់ចាម​មិន​ទាន់​កើត​មាន​ក៏​ពិតមែន សូ​ម្បី​តែ​សាច់​ជ្រូក​កាប់​ដាក់​លក់​ទង្ង​ន់​១០​គីឡូក្រាម ក៏​លក់​មិន​អស់​ដែរ​នៅ​សល់ ហើយ​ត្រូវ​ច្នៃ​ធ្វើ​ជា​របស់​ផ្សេង​ទៀត​ទុក​ទទួលទាន​ខ្លួនឯង ។ ពី​មុន​អ្នកលក់​សាច់​ជ្រូក​មាន​ច្រើន​នៅ​ផ្សា​របឹង​កុក តែ​ដល់​ពេល​ផ្អើល​ផ្ទុះ​ជំងឺ​ជ្រូក​ប៉េ​ស​អាហ្វ្រិក នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​នោះ​ក៏​ការ​លក់ដូរ​សាច់​ជ្រូក​របស់​គាត់ និង​អ្នក​ផ្សេង​ទៀត​លក់​មិន​ដាច់ ក្រោយមក​ក៏​បាន​នាំ​គ្នា​ផ្អាក​លក់ដូរ​ប្រហែល​ជាង​២០​តូប​ងាក​មក​លក់​មាន់​វិញ និង​ទៅ​ប្រកប​របរ​ផ្សេង ដើម្បី​បាន​លុយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា សាច់​ជ្រូក​គាត់​ដាក់​លក់​១០​គីឡូក្រាម គឺ​លក់​មិន​អស់នោះ​ទេ សាច់​ជ្រូក​របស់​គាត់​មាន​ត្រា​អូស​ពី​មន្ត្រី​បសុព្យាបាល​ខេត្ត ដោយ​បញ្ជាក់​ថា ជ្រូក​មាន​សុខភាព​ល្អ គាត់​ក៏​សូម​ឲ្យ​អ្នកក្រុង​កំពង់ចាម នាំ​គ្នា​ទទួលទាន​សាច់​ជ្រូក​វិញ ដែល​មិន​មាន​ជំងឺ និង​មិន​ប៉ះពាល់​សុខភាព​ឡើយ ។

អ្នកស្រី ស្រី រ៉ាត់ វ័យ​៣១​ឆ្នាំ អ្នកលក់​បោះ​ដុំ​សាច់​ជ្រូក​នៅ​ផ្សា​របឹង​កុក​ប្រាប់​ថា ក្នុង​១​ថ្ងៃ​ៗ​គាត់​កាប់​ជ្រូក​៤​ទៅ​៥​ក្បាល​ស្មើ​៤០០​ទៅ​៥០០​គីឡូក្រាម ហើយ​យក​មក​បោះ​ដុំ​ឲ្យ​អ្នកលក់​នៅ​ផ្សា​របឹង​កុក តាម​តូប​ជា​ច្រើន ហើយ​ក៏​លក់​ខ្លួនឯង​ដែរ ក្នុង​១​ថ្ងៃ​លក់​បាន​ជាង​១០០​គីឡូក្រាម ។ រាល់​ការ​កាប់​ជ្រូក​នៅ​ទី​សត្តឃាត​ម្តង​ៗ​មាន​មន្ត្រី​បសុព្យាបាល​មក​ពិនិត្យ​ត្រឹមត្រូវ ប្រសិនណាបើ​ជ្រូក​មាន​សុខភាព​មិនល្អ​នោះ​ក៏​មិន​អនុញ្ញាត​ឲ្យ​កាប់​ដែរ ។ ក្រោយមក​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក សាច់​ជ្រូក​ក៏​លក់​មិន​ដាច់ ហើយ​ជ្រូក​ក៏​លែង​កាប់​លក់​ទៀត រាល់ថ្ងៃ​ងាក​មក​លក់​មាន់​វិញ​ម្តង​គ្រាន់​នឹង​បាន​ថវិកា​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ តាម​ការ​សង្កេត​ដោយ​ផ្ទាល់​រាល់​ថ្ងៃនេះ​សាច់​ជ្រូក​ត្រូវ​បាន​គេ​លក់ដូរ​ដាច់​បណ្តើរ​ឡើង​វិញ​តិច​ៗ ហើយ ក្នុង​ពេល​ខាង​មុខ​នឹង​កាប់​ជ្រូក​លក់​វិញ​ហើយ ។

លោក​ស៊ឹ​ម ថាវរៈ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​វិញ​ប្រាប់​ថា នៅ​ក្នុង​ខេត្តកំពង់ចាម​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​នេះ​មិន​ទាន់​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នូវឡើយ​ទេ ដោយ​មន្ត្រី​ជំនាញ​បសុព្យាបាល​ខេត្ត​បាន​ចុះ​បើក​យុទ្ធនាការ​បាញ់ថ្នាំ​នៅ​តាម​ស្រុក​-​ក្រុង​ក្នុង​ខេត្ត និង​បាន​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​មក​ពី​ប្រទេស​វៀតណាម​បាន​ច្រើន​ករណី ជាមួយ​នោះ​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​សែន​បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ទទួលទាន​សាច់​ជ្រូក​វិញ​ផង​ដែរ ។ ហើយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ មិន​ឆ្លង​ពី​សត្វ​មក​មនុស្ស​នោះ​ទេ ដោយ​វា​ឆ្លង​ពី​សត្វ​ទៅ​សត្វ​តែ​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ