ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ក្រី​ដើមឈើ​រាប់រយ​ដើម​រក្សា​ទេស​ភាព​​វប្បធម៌​អង្គរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​កាប់ កាត់​ក្រី​មែកឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​សរុប​ចំនួន​ជាង​២០០​ដើម ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​៣០…

ខេត្តសៀមរាប​៖ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​កាប់ កាត់​ក្រី​មែកឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​សរុប​ចំនួន​ជាង​២០០​ដើម ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ផ្សាយ​ថា យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​រយៈពេល​ចាប់ពី​ខែមករា ដល់​ថ្ងៃ​មិថុនា ក្រុមការងារ​បាន​កាប់​ដើមឈើ​ដែល​មាន​ហានិភ័យ និង​ដើមឈើ​រលំ​ដួល​បាន​ចំនួន​១៤៦​ដើម និង​កាត់​ក្រី​មែកឈើ​ងាប់ និងរ​ស់បាន​ចំនួន​៥៦​ដើម ។

ការងារ​ទាំងនេះ​គឺ​ធ្វើ​តាម​តំបន់​ប្រាសាទ ក្នុងភូមិ សាលារៀន និង​តាម​តំបន់ ផ្សេង​ៗ​ដែល​ស្ថិត​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​នោះ​រួម​មាន ក​សិន្ធុ​អង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន ប្រាសាទបាពួន ខ្លោងទ្វារ​ដី​ឆ្នាំង ខ្លោងទ្វារ​ទន្លេ​អុំ ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង កំពែង​អង្គរធំ និង​កំពែង​ប្រាសាទ​អង្គរវត្ត​ជាដើម ។

នេះ​ជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌ ក៏​ដូច​ជា​ថែរក្សា​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ