ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត្ថប្រយោជន៍ដ៏​​យ៉ាងច្រើនរបស់ «​អយ​ស្ទ័រ​» ​ផ្ដល់​ចំពោះ​សុខភាព

4 ឆ្នាំ មុន

អយ​ស្ទ័​រ ជា​ប្រភេទ​អាហារ​សមុទ្រ​ម្យ៉ាង​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​។​វា​ក៏​ជា​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ហើយ​អាចយ​កមក​ទទួលទាន​ទាំង​ឆៅ ឬ​ចម្អិន​តាម​របៀប​ផ្សេង​ៗ​។ បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ក៏​ប្រាកដជា​ស្គាល់​និង​ធ្លាប់​ទទួលទាន​អាហារ​សមុទ្រ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​អយ​ស្ទ័​រ ៖…

អយ​ស្ទ័​រ ជា​ប្រភេទ​អាហារ​សមុទ្រ​ម្យ៉ាង​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​។​វា​ក៏​ជា​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ហើយ​អាចយ​កមក​ទទួលទាន​ទាំង​ឆៅ ឬ​ចម្អិន​តាម​របៀប​ផ្សេង​ៗ​។ បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ក៏​ប្រាកដជា​ស្គាល់​និង​ធ្លាប់​ទទួលទាន​អាហារ​សមុទ្រ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​អយ​ស្ទ័​រ ៖

១. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ អយ​ស្ទ័​រ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​ដែល​មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ផង​ដែរ​។

២. ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ច្រើន​ជាង​អាហារ​សមុទ្រ​ដទៃ​ទៀត ៖ ជាតិ​ស័ង្កសី គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​លូតលាស់​បាន​ត្រឹមត្រូវ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ក៏​ដូច​ជា​ជួយ​ឱ្យ​របួស​ឆាប់​ជា​សះស្បើយ​។

៣. បង្កើន​សុខភាព​បេះដូង ៖ នោះ​ក៏​ព្រោះតែ​អយ​ស្ទ័​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ ជំងឺ​គាំងបេះដូង ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

៤. បង្កើន​សុខភាព​ផ្លូវភេទ ៖ បរិមាណ​នៃ​ជាតិ​ស័ង្កសី​ក្នុង​អយ​ស្ទ័​រ​ជួយ​រាង​កាយ​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​មាន​តួនាទី​គ្រប់គ្រង​ពង្រឹង​ដំណើរការ​មុខងារ​ផ្លូវភេទ​របស់​បុរស​និង​ស្ត្រី​។ ចំពោះ​បុរស​ការ​ទទួលទាន​អយ​ស្ទ័​រ​ជួយ​បង្កើន​ដល់​បរិមាណ​នៃ​មេជី​វិត​ឈ្មោល និង​សមត្ថភាព​នៃ​ការ​ហែល​។ រីឯ​ស្ត្រី​វិញ​ជាតិ​ស័ង្កសី​ជួយ​ដល់​អូវែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​អ័រម៉ូន estrogen អ័រម៉ូន progesterone និង​អ័រម៉ូន testosterone​។

៥. បង្កើន​ថាមពល​រាង​កាយ ៖ អយ​ស្ទ័​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ជួយ​រាង​កាយ​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​រាល់​កោសិកា​ផ្ដល់​ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ឆាប់រហ័ស​។

៦. កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ការ​ទទួលទាន​អយ​ស្ទ័​រអា​ច​ជួយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ហើយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។

៧. ធ្វើ​ឱ្យ​មុខងារ​ខួរក្បាល​កាន់តែ​ប្រសើរ​ឡើង ៖ អយ​ស្ទ័​រ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B12 អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជាតិ​ស័ង្កសី និង​ជាតិ​ដែក​ដែល​សុទ្ធសឹងតែ​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព ក៏​ដូច​ជា​មុខងារ​នៃ​ខួរក្បាល​បង្កើន​ការ​ចង​ចាំ​។

៨. បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល ៖ អយ​ស្ទ័​រ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស័ង្កសី​ល្អ​សម្រាប់​បុរស ដោយ​វា​ជួយ​ក្នុង​ការ​បង្កើន​ការ​ផលិត​មេជី​វិត​ឈ្មោល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ