ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern Munich ពន្យារ​ការ​ថតរូប ព្រោះតែ​ចាំ​យក Leroy Sane មក​សិន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អា​ល្លឺ​ម៉​ង់ Bayern Munich បាន​សម្រេចចិត្ត​ពន្យារពេល​ថតរូប​ជា​ក្រុម​ប្រចាំឆ្នាំ​រហូត​ទាល់តែ​គេ​អាច​យក Leroy Sane…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អា​ល្លឺ​ម៉​ង់ Bayern Munich បាន​សម្រេចចិត្ត​ពន្យារពេល​ថតរូប​ជា​ក្រុម​ប្រចាំឆ្នាំ​រហូត​ទាល់តែ​គេ​អាច​យក Leroy Sane មក​ជា​ផ្លូវការ​សិន ។​ជើង​ខ្លាំង​របស់​ក្លិប​មេឃ​ខៀវ Leroy Sane កំពុង​តែ​ត្រូវ​បាន​គ្រប់​គ្នា​ជឿជាក់​ថា នឹង​ទៅ​លេង​ឱ្យ​ក្លិប​សេះបង្កង់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

យោង​តាម​ព័ត៌មាន BILD ក្លិប​អា​ល្លឺ​ម៉​ង់ Bayern Munich មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ដណ្តើម​យក Sane មក​ក្លិប​របស់​ខ្លួន ព្រោះតែ​គេ​សុខចិត្ត​ពន្យារពេល​ថតរូប ហើយ​នៅ​ចាំ​ទាល់តែ​បាន Sane មក​លេង ។

គ្រូបង្វឹក​ក្លិប Bayern លោក Niko Kovac បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពួក​យើង​នឹង​អាច​យក​គាត់​បាន​។​» លោក​ក៏​ធ្លាប់​និយាយ​ប្រាប់​សារព័ត៌មាន Bild ម្តង​ដែរ​ថា​៖ «​ពួក​យើង​សុទ្ធតែ​ដឹង​ថា Sane គឺជា​កីឡាករ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​ពួក​យើង ។ សាធារណជន​សុទ្ធតែ​បានដឹង ។ ពួក​យើង​នឹង​ធ្វើ​អ្វី​ៗ​ទាំងអស់​ឱ្យ​តែ​បាន​គេ​មក​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា Bayern បាន​បាត់បង់​កីឡាករ​ខ្លាំង​របស់​ខ្លួន Arjen Robben និង Frank Ribery នៅ​ចុងរដូវ​កាល​នេះ ។ ដូចនេះ​ហើយ​បានជា​គេ​ខំប្រឹង​យក Sane និង Callun Hudson-Odoi របស់ Chelsea មក​ម្ល៉េះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ