ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រូប Moise Kean ពាក់អាវ Everton មុន​ពេល​ចេញពី Juventus ជា​ផ្លូវការ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា បងប្រុស​របស់ Moise Kean បាន​បង្ហោះ​រូប​របស់​កីឡាករ​អ៊ី​តា​លី​ពាក់អាវ Everton មុន​ពេល​សម្រេច​ទិញ​យក​ទៅ​លេង​ជា​ផ្លូវការ​ក្នុង​តម្លៃ​២៩​លាន​ផោន…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា បងប្រុស​របស់ Moise Kean បាន​បង្ហោះ​រូប​របស់​កីឡាករ​អ៊ី​តា​លី​ពាក់អាវ Everton មុន​ពេល​សម្រេច​ទិញ​យក​ទៅ​លេង​ជា​ផ្លូវការ​ក្នុង​តម្លៃ​២៩​លាន​ផោន ។

កីឡាករ​អាយុ​១៩​ឆ្នាំ របស់​ក្លិប Juventus កំពុង​តែ​នៅ​ចក្រភព​អង់គ្លេស​ធ្វើការ​ពិនិត្យ​សុខភាព​មុន​ពេល​ទៅ​លេង​ឱ្យ Everton ជា​ផ្លូវការ ។ ក្លិប​ស្ករ​គ្រាប់​បាន​ចំណាយ​ប្រាក់​២៩​លាន​ផោន ដែល​ពួក​គេ​បាន​មក​ពី​ការ​លក់ Idrissa Gueye ដើម្បី​មក​បង្គ្រប់​ទិញ​កីឡាករ​វ័យក្មេង​ម្នាក់​នេះ ។

បង​ប្រុង​របស់ Kean ឈ្មោះ Giovanni បាន​បង្ហោះ​រូប​លើ Story ក្នុង Instagram ដែល​យើង​អាច​ឃើញ Kean ពាក់អាវ​របស់​ក្លិប Everton បើ​ទោះបីជា​គេ​មិន​ទាន់​ទៅ​លេង​ជា​ផ្លូវការ​ក៏​ដោយ ។ Kean ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចុះ​កុងត្រា​ដែល​ផ្តល់​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍​ដល់​ទៅ​៥​ម៉ឺន​ក្នុង​ដែល​ធ្វើ​ឱ្យ​តម្លៃ​ខ្លួន​របស់​គេ​សរុប​ទាំងអស់​ឡើង​ដល់​ទៅ​៣៦​លាន​ផោន ។

Juventus គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ព្រម​លក់ Kean ឱ្យទៅ​ក្លិប​ដែល​គេ​ចង់ទៅ​នោះ​ទេ​។ នៅ​ពេល​នេះ ក្លិប​សេះបង្កង់​កំពុង​តែ​សម្លឹង​សម្លក់​មើល​ជើង​ខ្លាំង​របស់​ក្លិប Everton កីឡាករ Romelu Lukaku ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ