ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរកំពូលឆ្លាត…ម្ចាស់ម៉ូតូ​ចាក់សោ លួច​ដោះ​​យកកង់​​​​អស់

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖​ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ចោរលួច​ដោះ​កង់​ម៉ូតូ​ទាំង​មុខ​ទាំង​ក្រោយ​យក​ទៅ​បាត់ ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ ដោយបាន​​ចាក់សោ​​ទុក​ចោល​នៅ​ក្បែរ​មាត់​ផ្លូវ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ​ក្នុងភូមិ​ច្រាប​ក្រសាំង…

​ខេត្តបាត់ដំបង ​៖​ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ចោរលួច​ដោះ​កង់​ម៉ូតូ​ទាំង​មុខ​ទាំង​ក្រោយ​យក​ទៅ​បាត់ ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ ដោយបាន​​ចាក់សោ​​ទុក​ចោល​នៅ​ក្បែរ​មាត់​ផ្លូវ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ​ក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រង​បាត់ដំបង ​។

ព័ត៌មាន​នេះ ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានានៅ​ក្នុង​ខេត្ត ក្រោយ​ពេល​ហេតុ​ការ​ណ៍បាន​កើត​ឡើង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​។ ប៉ុន្តែ​រហូត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ បែរជា​សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​មាន​របាយ​ការ​ណ៍​ព្រឹ​ត្ត​ហេតុនេះ​នៅឡើយ សូ​ម្បី​តែ​ឈ្មោះ​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ ​ក៏​គ្មាន​មន្ត្រី​ណា​បាន​ស្គាល់​ដែរ ។

បើ​តាម​មន្ត្រី​ម្នាក់​បាន​ប្រាប់​ថា ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1U-6199 តែ​គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ម្ចាស់​ម៉ូតូ​នៅឡើយ​ទេ​ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ​នៅ​កន្លែង​កើតហេតុ ហើយ​ពេល​នោះ ​គាត់​ទុក​ម៉ូតូ​ចោល​នៅ​ក្បែរផ្លូវ និង​ក្បែរ​មាត់​ស្រែ ​រួច​ដើរទៅ​មើល​ស្រែ​បាត់​ ។ ប៉ុន្តែ​នៅ​ពេល​គាត់​ត្រឡប់​មក​កន្លែង​ដើម​វិញ ស្រាប់តែ​ឃើញ​ម៉ូតូ​សល់​តែ​តួ ហើយ​បាត់​កង់​ទាំង​២ ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នា​ពេល​នោះ ព្រោះតែ​មិន​ធ្លាប់​ជួប​ព្រឹត្តការណ៍​​បែប​នេះ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​សន៍​​ថា រឿង​នេះ​ពិតជា​បាន​កើតឡើង​មែន តែ​រហូត​ដល់​ម៉ោង​២​រសៀល​ទៅ​ហើយ គេ​មិនឃើញ​មន្ត្រី​ប៉ុ​ស្ដ៍​រដ្ឋបាល​ផ្ដល់​របាយ​​ការ​ណ៍​នៅឡើយ​ទេ​ ។

លោកស្នងការ​បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​បឋម​អំពី​បទល្មើស​នេះ ទំនង​ផ្ដើម​ចេញពី​រឿង​គំនុំ​រវាង​ម្ចាស់​ម៉ូតូ​ ជាមួយនឹង​ជន​ដៃដល់ ឬក៏​អាច​ជន​ប្រព្រឹត្ត​ជា​ជន​ញៀន​ថ្នាំ​ ។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ និង​មន្ត្រី​មូលដ្ឋាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​រង​គ្រោះ​ហើយ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ