ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hyundai ប្រឡូក​ជាមួយនឹង​បច្ចេកវិទ្យា​សូ​ឡា​លើ​រថយន្ត

4 ឆ្នាំ មុន

ក្រុមហ៊ុន​រថយន្ត​កូរ៉េ Hyundai បាន​ដាក់​បង្ហាញ​រថយន្ត Hyundai Sonata ម៉ាស៊ីន Hybrid ដែល​មាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ ។ រថយន្ត​នេះ​នឹង​ចូល​ប្រជែង​ជាមួយនឹង…

ក្រុមហ៊ុន​រថយន្ត​កូរ៉េ Hyundai បាន​ដាក់​បង្ហាញ​រថយន្ត Hyundai Sonata ម៉ាស៊ីន Hybrid ដែល​មាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ ។ រថយន្ត​នេះ​នឹង​ចូល​ប្រជែង​ជាមួយនឹង Toyota និង Lightyear ដោយសារ​តែ​ពួក​វា​សុទ្ធតែ​មាន​បច្ចេកវិទ្យា​នេះ​ដូច​គ្នា ។

ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​សូ​ឡា​ទៅ​លើ​រថយន្ត​កំពុង​តែ​មាន​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង ។ រថយន្ត Hyundai Sonata ម៉ូ​ដែល​ថ្មី​នេះ គឺជា​ជំហាន​ទី​មួយ របស់​ក្រុមហ៊ុន​ក្នុង​ការ​ឈាន​ជើង​ចូល​ក្នុង​ផ្នែក​នេះ​ដូច​ទៅ​នឹង​រថយន្ត Lightyear One និង Toyota Prius ដែរ ។ គេ​បំពាក់​វា ដើម្បី​បង្កើន​ចម្ងាយ​ផ្លូវ​ដែល​រថយន្ត​អាច​ធ្វើ​ដំណើរ​បាន​រាល់ពេល​សាក​ថ្ម​ម្តង ។

ក្រុមហ៊ុន នឹង​អា Hyundai បាន​ប៉ាន់​ស្មានថា ការ​ចត​សាក​ថ្ម​ចោល​ហាលថ្ងៃ​តាម​រយៈ​បន្ទះ​សូ​ឡា ៦​ម៉ោង​ជា​រៀងរាល់ថ្ងៃ រថយន្ត Sonata Hybrid នឹង​អាច​បន្ថែម​១៣០០​គីឡូម៉ែត្រ​ឆ្ងាយ​ជាង​មុន ក្នុង​រយៈពេល​មួយ​ឆ្នាំ ។ បន្ទះ​សូ​ឡា​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការពារ​មិន​ឱ្យ​អស់​អា​គុយ​ពេល​ដែល​រថយន្ត​ចត​ទុក​ចោល​មិន​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ចំនួន​រថយន្ត​អគ្គិសនី​កំពុង​តែ​មានការ​កើន​ឡើងជា​លំដាប់​នៅ​ជុំវិញ​ពិភពលោក ។ ចំនួន​ស្តុក​ពិភពលោក​នៃ​រថយន្ត​អគ្គិសនី​ដឹក​អ្នកដំណើរ​ឡើង​ហួស​ពី​៥​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៨ ដែល​លើស​ឆ្នាំ​មុន (២០១៧) ដល់​ទៅ​៦៣% ។ នេះ​បើ​យោង​តាម Global EV Outlook 2019 របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ។

ប្រមាណ​ជា​៤៣% នៃ​រថយន្ត​អគ្គិសនី​កំពុង​តែ​បើកបរ​នៅ​លើ​ផ្លូវ​ក្នុង​ប្រទេស​ចិន ដែល​មាន​ចំនួន​ដល់​ទៅ​២.៣​លាន​គ្រឿង ។ នៅ​ប៉ែក​អឺរ៉ុប​មាន​ត្រឹម​២៤% ខណៈ​ដែល​អា​មេ​រិ​ក​មាន​ត្រឹម​២២% ។ ខាង​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ធ្វើការ​ប៉ាន់​ស្មានថា រថយន្ត​អគ្គិសនី​អាច​នឹង​ឡើង​ដល់​៤៤​លាន​គ្រឿង​ពេល​ដល់​ឆ្នាំ​២០៣០ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ