ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងចុះស៊ីព្រលិត…ធ្លាក់​​ដែកសរសៃ​ទម្លុះ​ក្បាលឡាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​ហេតុការណ៍​រន្ធត់ ​និងធ្វើ​ឱ្យ​ស្រៀវសាច់​ខ្លាំងផង​ដែរ ក្រោយឃើញ​​​សរសៃ​ដែកមួយ​ដើម​បានធ្លាក់​មកទម្លុះ​ចំរថយន្ត​​ដែល​កំពុងចតស្ងៀម​​នៅខាង​ក្រោម ​ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង​បាយថ្ងៃត្រង់ថ្ងៃទី​៣១ កក្កដា នេះ ក្រោយកើតមានខ្យល់បក់បោកយ៉ាងខ្លាំង…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​ហេតុការណ៍​រន្ធត់ ​និងធ្វើ​ឱ្យ​ស្រៀវសាច់​ខ្លាំងផង​ដែរ ក្រោយឃើញ​​​សរសៃ​ដែកមួយ​ដើម​បានធ្លាក់​មកទម្លុះ​ចំរថយន្ត​​ដែល​កំពុងចតស្ងៀម​​នៅខាង​ក្រោម ​ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង​បាយថ្ងៃត្រង់ថ្ងៃទី​៣១ កក្កដា នេះ ក្រោយកើតមានខ្យល់បក់
បោកយ៉ាងខ្លាំង ។

សេចក្តីរាយការណ៍បន្តថា យោងតាម​អាក់ខោន​ហ្វេសមួយ​បង្ហោះ​ថា «មក​ពី​បាយ​ថ្ងៃត្រង់ ក៏​ប្រទះ​ខ្យល់​បក់​បោក​ខ្លាំង បាន​ពាំនាំ​ដែក​មួយ​ផ្ទាំង ពីលើ​អាគារ​មក​ត្រូវរ​ថយន្ត​ចត​ចោល​… ជា​សំណាង​ដែល​ប៉ះ​ដល់​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​…​ដែល​ស្តុ​ប​បង្អាក់ ​។ សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទាំងអស់​គ្នា​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត​ការដ្ឋាន​ដែល​ជាប់​ផ្លូវ​សាធារណៈ គ្មាន​សុវត្ថិភាព​ទេ ស្ដង់ដា​សុវត្ថិភាព​ក៏​មិនដឹង​នៅឯណា»

យ៉ាងណានោះ ​សូមបងប្អូនជាអ្នក​ធ្វើដំណើរ ត្រូវមានការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាពរបស់ខ្លួន ហើយ​ជា​ពិសេសនោះទៀត​​ សូមឱ្យ​ម្ចាស់​​ទីតាំង​​ដែល​មានការធ្លាក់សរសៃដែក​នេះ ​ត្រូវ​​បង្កើន​ការពារឱ្យបានខ្ពស់ជាង​ទៀត នេះចាត់ទុកជាសំណាងល្អ​ហើយ ដែល​មិនមានមនុស្សណាម្នាក់បានរងគ្រោះថ្នាក់នេះ ។

សេចក្តីរាយការណ៍បន្តថា កន្លែងកើតហេតុជាទីតាំង​អគារ៤២ជាន់​ ត្រង់ចំណុចស្តុបពេទ្យចិន​ ក្នុងសង្កាត់​បឹង​កេងកងទី១ ខណ្ឌចំការមន ។ (សម្រួល​ដោយ៖ ស្រីណា​) ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ