ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​បាត​ថៃ​ថ្ងៃនេះ​មាន​ប្រៀប​ជាង​លុយ​រៀល​ខ្មែរ

4 ឆ្នាំ មុន

ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​បាត​ថៃ គឺ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​រៀល​ដែល​ក្នុង ១​បាត​ថៃ​ទិញ​ចូល ១៣៣​រៀល លក់​ចេញ ១៣៤​រៀល ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ​១៣២​រៀល…

ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​បាត​ថៃ គឺ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​រៀល​ដែល​ក្នុង ១​បាត​ថៃ​ទិញ​ចូល ១៣៣​រៀល លក់​ចេញ ១៣៤​រៀល ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ​១៣២​រៀល និង​លក់​ចេញ​តែ ១៣៣​រៀល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ​មាន​ដូច​ជា ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨០៨​រៀល លក់​ចេញ ២៨៣៦​រៀល , ១​យ៉​ន់​ចិន​ទិញ​ចូល​៥៩៤​រៀល លក់​ចេញ ៦០០​រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២២​រៀល លក់​ចេញ​៥២៧​រៀល , ១០០​យេ​ន​ជប៉ុន​ទិញ​ចូល ៣៧៦៤​រៀល លក់​ចេញ ៣៨០២​រៀល , ១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៦​រៀល លក់​ចេញ ៣៤៩​រៀល និង ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៨១​រៀល លក់​ចេញ​៣០១១​រៀល ។ ចំពោះ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក គឺ ១​ដុល្លារ​ស្មើនឹង​៤០៨៦​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ