ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​ឡើង​សាហា.វ​…​រថភ្លើង​និង​ឡាន​ដឹក​​ដី

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប​​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គ្រោះថ្នាក់ចរចរណ៍មួួយករណី​រវាង​រថយន្ត​​និង​រថភ្លើង ​ក្នុង​ពេល​រថយន្ត​ឆ្លងផ្លូវដែក ស្របពេល​រថភ្លើងបើក​ដល់ បណ្តាលឱ្យ​​អ្នកបើកបរ​​ខាងរថយន្ត​រងរបួស​ធ្ងន់ធ្ងរ។ហេតុការណ៍នេះ កើតឡើង​កាលពីេលាម៉ោង​ប្រហែល​​វេលា​ម៉ោង​ប្រហែល​០៣រសៀលថ្ងៃទី​៣០ កក្កដា ស្ថិតនៅផ្លូវដែកត្រង់ចំណុចឃុំ​ពងទឹក…

ខេត្ត​កែប​​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គ្រោះថ្នាក់ចរចរណ៍មួួយករណី​រវាង​រថយន្ត​​និង​រថភ្លើង ​ក្នុង​ពេល​រថយន្ត​ឆ្លងផ្លូវដែក ស្របពេល​រថភ្លើងបើក​ដល់ បណ្តាលឱ្យ​​អ្នកបើកបរ​​ខាងរថយន្ត​រងរបួស​ធ្ងន់ធ្ងរ។ហេតុការណ៍នេះ កើតឡើង​កាលពីេលាម៉ោង​ប្រហែល​​វេលា​ម៉ោង​ប្រហែល​០៣រសៀលថ្ងៃទី​៣០ កក្កដា ស្ថិតនៅផ្លូវដែកត្រង់ចំណុចឃុំ​ពងទឹក ​ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប​ ។

​​ប្រភពពីសមត្ថកិច្ច​មូលដ្ឋានថា ជនរងគ្រោះ​ត្រូវ​​ដែលជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រង​របួសធ្ងន់ណាស់ ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗផង​ដែរ​។ ស្ថិតនៅ​កន្លែង​កើតហេតុ ​បាន​ឃើញ​​តែ​រថយន្ត​​ត្រូវ​បាន​រងការ​ខូចខាតដំណំ​ ដោយខ្ទេចខ្ទី​ផ្នែក​ខាងមុខ​រថយន្តតែម្តង ដោយឡែក​រថភ្លើង​មិនឃើញនោះទេ ។

កត់សម្គាល់​ថា ករណីនេះគ្រោះថ្នាក់នេះ មិនត្រឹមតែកើតឡើង​នៅ​តំបន់ខាងលើនោះទេ សូម្បី​តែ​ក្នុងរាជ​ធានីភ្នំពេញចំណុចផ្លូវ​ដែក​រថភ្លើង តែងតែកើតមាន​គ្រោះថ្នាក់ជារឿយៗ​រវាង​រថយន្ត ឬម៉ូតូ​បុក​ជាមួយ​រថភ្លើងបែបនេះ ។ ដូច្នេះ​ សូមបងប្អូនជាអ្នក​ធ្វើ​ដំណើរទាំងអស់ ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន​ឱ្យខ្ពស់បំផុត ​ដើម្បីការពារ​ជិវិត​ខ្លួនឯង ឬ​ជីវិត​អ្នកដទៃ​ដែលកំពុង​ធ្វើដំណើរ​តាមផ្លូវដូចគ្នា ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ