ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកហើយ…រកឃើញ​ឃាតករ​​វាយ​សម្លា.ប់​​​​បុគ្គលិកថតរូប«ល្អពេញចិត្ត»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ជន​ដៃដល់​ដែលបាន​វាយ​សម្លាប់​ជន​រង​គ្រោះ​​នៅ​ក្នុង​ហាង​ថតរូបល្អ​ពេញចិត្ត កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ នៅពេល​នេះ កម្លាំង​នគរបាល​តាម​ប្រមាញ់​បាន​ហើយដល់​ខេត្តបន្ទាយ​មាន​ជ័យ ។ នេះ​បើ​តាម​មន្ត្រីនគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ជន​ដៃដល់​ដែលបាន​វាយ​សម្លាប់​ជន​រង​គ្រោះ​​នៅ​ក្នុង​ហាង​ថតរូបល្អ​ពេញចិត្ត កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ នៅពេល​នេះ កម្លាំង​នគរបាល​តាម​ប្រមាញ់​បាន​ហើយដល់​ខេត្តបន្ទាយ​មាន​ជ័យ ។ នេះ​បើ​តាម​មន្ត្រីនគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ។ សូមរំលឹកថា៖ ករណីចាក់សម្លាប់បុគ្គលិកហាង​ថត​រូប​«ល្អពេញចិត្ត» នៅ​​អត់មានពន្លឺ​…

តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជន​ដៃដល់នឹង​ត្រូវ​នាំ​ខ្លួន​មក​កាន់​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ សូម​បញ្ជាក់​ថា អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា​កន្លង​ទៅ នៅ​ហាង​ល្អ​ពេញចិត្ត ផ្ដិត​និង​ថតរូប មាន​ទីតាំង​តាម​វិ​ថី​ព្រះ​មុនី​រ៉េ​ត សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​វាយ​នឹង​ដែក​បំពង់​ទីប បណ្ដាល​បែកក្បាល​របួសធ្ងន់​និង​បានស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម ។ មន្ត្រី​នគរបាល​មួយ​រូប​និយាយ​ថា ប្រតិបត្តិការ​តាម​ចាប់​ជនសង្ស័យ​ធ្វើ​ឡើង​ដោយ​កម្លាំងនគរបាល​ខណ្ឌចំការមន សហការ​ជាមួយកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​នាយកដ្ឋា​ន​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ ផុ​ន សាលី​ន អាយុ​២៨​ឆ្នាំ ជា​បុគ្គលិកហាង​ថត​និង​ផ្តិតរូប​ខាងលើ ស្នាក់​នៅផ្ទះ​លេខ១៤៣ ផ្លូវ​លេខ​២៨៦ សង្កាត់​ទួល​ស្វាយព្រៃ ទី​២ ខណ្ឌចំការមន ។ ចំណែក​ជន​ដៃដល់​ឈ្មោះឈុ​ន ឌឹ​ម អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤៣ ផ្លូវ​លេខ​២៨៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ។

កញ្ញា អុ​ឹ​ម ស្រី​កែវ អាយុ​២៤​ឆ្នាំ ធ្វើការ​នៅហាង​ខាងលើ​និង​ត្រូវជា​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះនិយាយ​ថា ជន​ដៃដល់​បាន​ប្រើ​ដែក​បំពង់​ទីប​វាយ បងថ្លៃ​របស់​ខ្លួន​នៅ​កន្លែងធ្វើការ បណ្តាល​ឲ្យ​រង​បួស​យ៉ាង​ធ្ងន់​និង​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ផ្នែក​ក្បាល ក្រុម​គ្រួសារ​ក៏​សម្រេច​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ទៀត ប៉ុន្តែ​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ។

ការ​វាយ​សម្លាប់​គ្នា​នេះ កើត​ចេញពី​ការ​ប្រចណ្ឌ​រវាង​ជន​រង​គ្រោះ​ជាមួយ​ប្រពន្ធ​របស់​ខ្លួនដែល​ធ្វើការ​នៅ​ហាង​ថត​និង​ផ្តិតរូប​ជាមួយ​គ្នា ដែល​ប្រពន្ធ​របស់​គេ​តែង​និយាយ​លេងសើចជាមួយ​ជន​រង​គ្រោះ​និង​មាន​ភាព​ស្និទ្ធស្នាល ។ ប៉ុន្ដែ​នៅ​ថ្ងៃ​កើតហេតុ​នោះ ប្រពន្ធ​របស់​ជន​បង្កមិន​នៅទេ ពោល​គឺ​បាន​ទៅ​ស្រុក​កំណើត ដោយសារ​ឈ្លោះ​គ្នា​ជាមួយ​ជន​ដៃដល់​ដែល​ប្រចណ្ឌ​ផ្តេសផ្តាស ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ