ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​បំបែកសំណុំរឿង​បាន​ហើយ ករណី​វាយ​ស្លា.ប់​បុគ្គលិក​ហាង​ថតរូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្ម​ក្រសួងមហាផ្ទៃ​, នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ ​និង​កម្លាំង​របស់​ស្នងការ​នគរ​បាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ចាប់ខ្លួន​បុរស​ជា​ឃាតករ​ម្នាក់​ដែល​យក​ដំបង​ដែក​ជ្រុង​វាយ​សន្ធាប់​ទៅ​លើ​ក្បាល​បុរស​រង​គ្រោះ​ម្នាក់​ជា​បុគ្គលិក​ក្នុង​ហាង​ថតរូប​យីហោ «​ល្អ​ពេញចិត្ត​» ជាមួយ​គ្នា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្ម​ក្រសួងមហាផ្ទៃ​, នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ ​និង​កម្លាំង​របស់​ស្នងការ​នគរ​បាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ចាប់ខ្លួន​បុរស​ជា​ឃាតករ​ម្នាក់​ដែល​យក​ដំបង​ដែក​ជ្រុង​វាយ​សន្ធាប់​ទៅ​លើ​ក្បាល​បុរស​រង​គ្រោះ​ម្នាក់​ជា​បុគ្គលិក​ក្នុង​ហាង​ថតរូប​យីហោ «​ល្អ​ពេញចិត្ត​» ជាមួយ​គ្នា បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ ដោយ​ជនសង្ស័យ​បាន​ចោទប្រកាន់​ថា បុរស​រង​គ្រោះ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយនឹង​ប្រពន្ធ​របស់​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រតិបត្តិការ​តាម​ចាប់ខ្លួន​បុរស​ជា​ឃាតករ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​ខាងត្បូង​ភ្នំ​យាយ​សំ ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ខេត្តបន្ទាយមានជ័យ និង​បញ្ជូន​ខ្លួន​មក​កាន់​អធិការ​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​។

ឃាតករ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ខាងលើ​នេះ​ឈ្មោះ ឈុ​ន ឌី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ហាង​ថតរូប​យីហោ «​ល្អ​ពេញចិត្ត​» ស្នាក់​នៅផ្ទះ​លេខ​១៤៣ ផ្លូវ​លេខ​២៨៦ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌចំការមន ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ផុ​ន សាលី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្នុង​ហាង​ថតរូប​ជាមួយ​គ្នា និង​ស្នាក់​នៅ​ជាមួយ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ហាង​ថតរូប​យីហោ «​ល្អ​ពេញចិត្ត​» ផ្ទះ​លេខ ១៤៣ ផ្លូវ​លេខ​២៨៦ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ដែល​ជា​ផ្ទះ​របស់​ថៅកែ​អោយ​បុគ្គលិក​ស្នាក់​នៅ​នា​ពេល​កន្លង​មក​នោះ​។ ខណៈ​ដែល​បុរស​រង​គ្រោះ​កំពុង​អង្គុយ​លេង​ចុច​ទូរស័ព្ទ​សុខ​ៗ ស្រាប់តែ​បុរស​ជា​ជន​ដៃដល់​បាន​ដើរ​មក​ពីក្រោយ​ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ដែក​ជ្រុង​មួយ​ផង​នោះ ក៏​បាន​ធ្វើ​សកម្មភាព​វាយ​សន្ធាប់​ទៅ​លើ​ក្បាល​​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​អោយ​បែក​ហូរ​ឈាម​កក្លាក់​និង​ដេក​ដួល​សន្លប់​បាត់ស្មារតី​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្តង បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ បុរស​រង​គ្រោះ​ក៏​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​វិ​លា​ល​សុខ​ដែរ ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ខាង​គ្លីនិក​មិន​ហ៊ាន ទទួល ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​ព្យាយាម​បញ្ជូន​ជន​រង​គ្រោះ​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់ ទើប​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តតាកែវ​វិញ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មូលហេតុ​កើតឡើង​ដោយសារ​តែ​បុរស​ជា​ជន​ដៃដល់​បាន​ចោទប្រកាន់​បុរស​រង​គ្រោះ​ថា​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្លួន ទើប​ឈាន​ដល់​កើត​មានរឿង​វាយ​សម្លាប់​គ្នា​​បែប​នេះ​តែ​ម្តង​ទៅ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

គួររំលឹកថា សង្ស័យ​ស្នេហា​ត្រីកោណ បុគ្គលិក​ហាង​ថតរូប​វាយ​សម្លាប់​គ្នា ផ្អើល​ទួល​ស្វាយព្រៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ