PSG ទិញ Gueye ពី Everton បានសម្រេចក្នុងតម្លៃ៣០លានផោន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain បាន ទិញយកកីឡាករ Idrissa…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain បាន ទិញយកកីឡាករ Idrissa…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain បាន ទិញយកកីឡាករ Idrissa Gueye របស់ក្លិប Everton ក្នុងតម្លៃ៣០លានផោនសម្រាប់លេងនៅរដូវកាលក្រោយ ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ។
កីឡាករអាយុ២៩ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយនឹងម្ចាស់ពានបារាំង ក្រោយពីក្លិបព្រមជះលុយឱ្យ៣០លានផោន ។ ក្រោយពីបានចូលជាកីឡាកររបស់ PSG គេបានសរសេរសារលើ Instagram បង្ហាញពីទឹកចិត្តដឹកគុណដល់ Everton ដែលតែងតែជឿទុកចិត្ត។
Gueye បានសរសេរថា ៖ «អរគុណណាស់! តាំងពីខ្ញុំចូលលេង (នៅ Everton) ដំបូងខ្ញុំមានអារម្មណ៍ថា ដូចជាផ្ទះរបស់ខ្ញុំអ៊ីចឹង ។ អ្នករាល់គ្នាស្វាគមន៍ខ្ញុំជាមួយនឹងក្តីរីករាយ ។ Everton បានផ្តល់ឱកាសឱ្យខ្ញុំក្នុងការបន្តនៅ Premier League ហើយខ្ញុំមានបទពិសោធន៍យ៉ាងអស្ចារ្យក្នុងរយៈពេល៣ឆ្នាំ ចំណាយនៅក្លិបនេះ។» គេបានសរសេរបន្តថា ៖ «ខ្ញុំពិតជាដឹងគុណណាស់ចំពោះក្តីស្រឡាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នានាពេលកន្លងមក ។ ខ្ញុំអាចនិយាយបានថា ទោះបីជាខ្ញុំស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏នៅមានអ្នកចាំគាំទ្រខ្ញុំជានិច្ច។»
គេក៏បានសរសេរប្រាប់ថា Everton គឺជាគ្រួសារតែមួយ ហើយនឹងនៅតែមានចិត្តជាប់នៅទីនោះជានិច្ច ។ មិនត្រឹមតែប៉ុណ្ណោះគេក៏បានថា នៅតែនឹកមិត្តរួមក្រុម និងគ្រូបង្វឹក ហើយតែងតែគាំទ្រពួកគេជានិច្ច ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ