ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​អធិការរង​ក្រុង​កំពត​ជួប​គ្រោះថ្នាក់​ជាមួយ​រថភ្លើង

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​បឋម​ពី​នគរបាល​ការិយាល័យ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក​អធិការរង​ទទួល​ផែន​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​របស់​លោក​ត្រូវ​រថភ្លើង​បុក ខណៈ​លោក​បើករថយន្ត​ចេញពីផ្ទះ​ទៅ​ប្រចាំការ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត លុះ​ពេល​លោក​បើករថយន្ត​ឆ្លងកាត់​ផ្លូវ​រថភ្លើង ដោយ​មិន​បានដឹង​ថា​រថភ្លើង​មក​ដល់​នោះ​ទេ ព្រោះ​មិន​បានឮ​រថភ្លើង​ស៊ី​ផ្លេ បណ្តាល​ឲ្យ​រថភ្លើង​បុក…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​បឋម​ពី​នគរបាល​ការិយាល័យ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក​អធិការរង​ទទួល​ផែន​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​របស់​លោក​ត្រូវ​រថភ្លើង​បុក ខណៈ​លោក​បើករថយន្ត​ចេញពីផ្ទះ​ទៅ​ប្រចាំការ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត លុះ​ពេល​លោក​បើករថយន្ត​ឆ្លងកាត់​ផ្លូវ​រថភ្លើង ដោយ​មិន​បានដឹង​ថា​រថភ្លើង​មក​ដល់​នោះ​ទេ ព្រោះ​មិន​បានឮ​រថភ្លើង​ស៊ី​ផ្លេ បណ្តាល​ឲ្យ​រថភ្លើង​បុក រួច​រុញ​រថយន្ត​ជិត​៥០០​ម៉ែត្រ​ទើប​រថភ្លើង​ឈប់ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​វត្ត​អង្គ​អណ្តូង​ព្រេង ស្ថិត​ក្នុង​ភូមិតូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

រថភ្លើង​មួយ​ខ្សែ​ខាងលើ​បើកបរ​ដោយ​ឈ្មោះ​យ៉ែ​ម សុវណ្ណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ ម៉ាក​រេ​ហ្វ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-១៥៣៨ បើកបរ​ដោយ​ឈ្មោះ​ឆែម ហាក់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អធិការរង​ក្រុង​ទទួល​ផែន​ប្រធាន​ចរាចរ​សណ្តាប់ធ្នាប់​ក្រុង​កំពត រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ លោក​អធិការរង​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ