ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ល្មម​នឹង​ទ្រព្យធន​ដែល​ខ្លួន​មាន​នឹង​បាន​សុខ​ហើយ

4 ឆ្នាំ មុន

នៅ​ពេល​ដែល​យើង​កើតមក​មិនមែន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក៏​ដោយ តែបើ​យើង​ចេះ​ពេញចិត្ត​នឹង​ទ្រព្យធន​ដែល​យើង​មាន មិន​មានចិត្ត​លោភលន់ ឬ​ច្រណែនឈ្នានីស​អ្នក​ណា​ទេ នេះ​ជា​គុណធម៌​គឺ​សេចក្ដី​សន្ដោស​មួយ​ដ៏​ប្រសើរ ដែល​បុគ្គល​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​ចំពោះ​សម្បត្តិទ្រព្យ​ដែល​ខ្លួន​មាន​នោះ ឲ្យ​ជា​របស់ទ្រព្យ​គ្រប់គ្រាន់​ទៅ​បាន នេះ​ពិតជា​អស្ចារ្យ​មែនហើយ ។ កាល​បើ​បុគ្គល​មិន​មានធម៌​សន្តោស…

នៅ​ពេល​ដែល​យើង​កើតមក​មិនមែន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក៏​ដោយ តែបើ​យើង​ចេះ​ពេញចិត្ត​នឹង​ទ្រព្យធន​ដែល​យើង​មាន មិន​មានចិត្ត​លោភលន់ ឬ​ច្រណែនឈ្នានីស​អ្នក​ណា​ទេ នេះ​ជា​គុណធម៌​គឺ​សេចក្ដី​សន្ដោស​មួយ​ដ៏​ប្រសើរ ដែល​បុគ្គល​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​ចំពោះ​សម្បត្តិទ្រព្យ​ដែល​ខ្លួន​មាន​នោះ ឲ្យ​ជា​របស់ទ្រព្យ​គ្រប់គ្រាន់​ទៅ​បាន នេះ​ពិតជា​អស្ចារ្យ​មែនហើយ ។

កាល​បើ​បុគ្គល​មិន​មានធម៌​សន្តោស មិន​ចេះ​ល្មម​ចិត្ត សូ​ម្បី​មានទ្រព្យ​សម្បត្តិ​គរ​ចាក់​ធារ​ខ្ពស់​ដូច​ភ្នំ​យ៉ាងណា ក៏​នៅ​តែ​ក្រ​រហាម ព្រោះ​មិន​ចេះ​ឆ្អែត មិន​ស្កប់ស្កល់ ចិត្ត​លោភលន់​ចូល​មក​រួមរឹត ទុក្ខ​ក៏​កាន់តែ​ធ្ងន់ ។

ហេតុនេះ​ហើយ​ទើប​ព្រះ​សម្ពុទ្ធ​ពោល​ថា បុគ្គល​មាន​ក្តី​សន្ដោស​ចំពោះ​របស់​ដែល​មាន សេចក្តី​ក្សេមក្សាន្ត​ចំពោះ​របស់​ដែល​មាន ចាត់​ថា​ជា​បុគ្គល​ក្សេម​ចាក​ទុក្ខ​ទាំងពួង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ