ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​នាំ​ឱ្យ​បាន​អាយុ​វែង

4 ឆ្នាំ មុន

សម័យមួយ​ពួក​ភិក្ខុ​ទាំងឡាយ​បាន​ចូល​ទៅ​ក្រាបទូល​សួរ​នូវ​ហេតុ​ដែល​នាំ​ឱ្យ​មាន​សេចក្តីចម្រើន ឬ​ហេតុ​ដែល​នាំ​ឱ្យ​បាន​អាយុ​វែង ។ គ្រានោះ​ព្រះ​បរម​សាស្តា​បាន​ត្រាស់​តប​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ដោយ​គាថា​យ៉ា​នេះ​ថាៈ អភិវាទន​សី​ល្ស និ​ច្ចំ វុ​ឌ្ឍា​ប​ចា​យិ​នោ ច​ត្តា​រោ ធ​ម្មា វ​ឌ្ឍ​ន្តិ…

សម័យមួយ​ពួក​ភិក្ខុ​ទាំងឡាយ​បាន​ចូល​ទៅ​ក្រាបទូល​សួរ​នូវ​ហេតុ​ដែល​នាំ​ឱ្យ​មាន​សេចក្តីចម្រើន ឬ​ហេតុ​ដែល​នាំ​ឱ្យ​បាន​អាយុ​វែង ។

គ្រានោះ​ព្រះ​បរម​សាស្តា​បាន​ត្រាស់​តប​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ដោយ​គាថា​យ៉ា​នេះ​ថាៈ អភិវាទន​សី​ល្ស និ​ច្ចំ វុ​ឌ្ឍា​ប​ចា​យិ​នោ ច​ត្តា​រោ ធ​ម្មា វ​ឌ្ឍ​ន្តិ អាយុ វ​ណ្ណោ សុ​ខំ ពលំ ។

ប្រែ​ថា ធម៌​ទាំងឡាយ​៤​ប្រការ​គឺ អាយុ​១ ពណ៌​សម្បុរ​កាយ​១ សេចក្តីសុខ​១ កម្លាំង​១ រមែង​ចម្រើន​អស់​កាល​ជា​និច្ច​ដល់​អ្នក​ដែល​មាន​សេចក្តី​ឱន​កាយ ថ្វាយបង្គំ​ដល់​ព្រះ​រតនត្រ័យ​ជា​ប្រក្រតី និង​អ្នក​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នក​ដែល​មាន​សេចក្តីចម្រើន​ដោយ​គុណ​មាន​សីលគុណ​ជាដើម ឬ​ដែល​ចម្រើន​ដោយ​វ័យ​គឺ​ចាស់ព្រឹទ្ធាចារ្យ ។

ជា​រួម​មក​ធម៌​ដែល​នាំ​ឱ្យ​បាន​អាយុ​វែង​មាន​បី​ប្រការ​គឺ ការ​ឱន​កាយ​ថ្វាយបង្គំ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​១, គោរព​កោតក្រែង​ដល់​អ្នកមាន​សីល​១ និង​គោរព​ចាស់ព្រឹទ្ធាចារ្យ​១ ។ នេះ​ជាដើម​ហេតុ​នាំ​ឱ្យ​មាន​អាយុ​វែង និង​បានជា​ទីស្រឡាញ់​រាប់អាន​អំពី​មនុស្ស​និង​ទេវតា​ផង​ឡាយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ