ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្និទ្ធ​ នឹង​ឈិ​ត សុវណ្ណ​បញ្ញា មិត្ត ឬ​គូស្នេហ៍ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា ប្រហែលជា​មានចិត្ត​ចង់​ចូល​រោងការ​ហើយ ដ្បិត​គេ​ឃើញ​នាង​ស្និទ្ធ​ប្លែក​ជាមួយ​បុរស​វ័យក្មេង​ម្នាក់ ។ កន្លង​មក​បញ្ញា មិន​ដែល​បង្ហាញមុខ​បុរស​ណា​ឲ្យ​គេ​ឃើញ​ក្នុង​លក្ខណៈ​ផ្អែមល្ហែម​ឡើយ សូ​ម្បី​តែ​បណ្តើរ​ចូលរួម​កម្មវិធី​តាម​សិល្បៈ​ក៏​មិន​ដែល​ដែរ ។…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា ប្រហែលជា​មានចិត្ត​ចង់​ចូល​រោងការ​ហើយ ដ្បិត​គេ​ឃើញ​នាង​ស្និទ្ធ​ប្លែក​ជាមួយ​បុរស​វ័យក្មេង​ម្នាក់ ។ កន្លង​មក​បញ្ញា មិន​ដែល​បង្ហាញមុខ​បុរស​ណា​ឲ្យ​គេ​ឃើញ​ក្នុង​លក្ខណៈ​ផ្អែមល្ហែម​ឡើយ សូ​ម្បី​តែ​បណ្តើរ​ចូលរួម​កម្មវិធី​តាម​សិល្បៈ​ក៏​មិន​ដែល​ដែរ ។

គេ​ទើបតែ​ចាប់អារម្មណ៍​នៅ​ពេល​ឃើញ​ស្រី​ស្អាត​ឈិ​ត សុវណ្ណ​បញ្ញា បង្ហាញ​កាយ​ជិតដិត​បុរស​ប្លែក​មុខ​នា​ពេល ថ្មី​ៗ​កន្លង​មក ។ គិត​មក​ទល់​ពេល​នេះ​ឈិ​ត សុវណ្ណ​បញ្ញា ចូល​វ័យ​សាម​ស្តើង​ទៅ​ហើយ តែ​នាង​នៅ​មិន​ទាន់​ទម្លាយ​រឿង​ស្នេហា​ឲ្យ​គេ​ដឹង​ឡើយ ហើយ​ឲ្យ​តែ​ផ្តើម​សួរ​នាំ​នាង​រមែង​គ្រវីក្បាល​ចោល​ឆ្លើយ​ថា​«​អត់​មាន​អ្នក​ស្រឡាញ់​ទេ​»​។ យ៉ាងណា​ក្ដី​គេ​មិន​ជឿ​ឡើយ ដោយ​គិត​ថា​ប្រហែលជា​នាង​ចង់​លាក់ ។ ទំនង​នាង​ចង់​តាមដាន​បុរស​ណាមួយ​ឲ្យ​ល្អិតល្អន់​ទុកចិត្ត​បាន​សិន ទើប​ប្រាប់​អ្នកគាំទ្រ ។

កម្រិតជីវភាព​របស់​អតីត​តារា​ហង្ស​មាស ឈិ​ត សុវណ្ណ​បញ្ញា សមរម្យ​ចុះ​ចំណោម​នៅ​ក្នុង​ពិភព​សិល្បៈ តែ​នាង​ក៏​មិន​សម្ញែង​ភាព​ហ៊ឺហា​ដូច​តារា​ខ្លះ​ទេ ។

ឈិ​ត សុវណ្ណ​បញ្ញា ជា​តារាចម្រៀង​មួយ​រូប​ដែល​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស ដ្បិតតែ​នាង​យល់​ថា​វា​ហាក់​មិន​លូតលាស់​ទៅ​មុខ ។ ចេញពី​ផលិតកម្ម​ចាស់​នោះ​នាង​បាន​ងាក​ទៅ​ចូល​ផលិតកម្ម​ថោ​ន វិញ ។ ក្នុង​នាម​ជា​តារាចម្រៀង​ល្បី​មួយ​រូប សុវណ្ណ​បញ្ញា ហាក់​មិនសូវ​ចេញ​មុខ​ច្រៀង​រាំ​តាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​ដូច​មុន​ឡើយ ។

ឈិ​ត សុវណ្ណ​បញ្ញា ពី​មុន​ជិះ​រថយន្ត Range Rover បាន​ផ្លាស់​មក​ជិះ Land Cruiser ដែល​មាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ហើយ​ឥឡូវ​គេ​ឃើញ​នាង​ជិះ Lexus RX200t ។ ក្រៅពី​អាជីព​ចម្រៀង​នាង​មាន​ហាង​សាឡ​ន និង​ផ្ទះ​ផ្ទាល់ខ្លួន ។

អ្នកសិល្បៈ​ដែល​ស្និទ្ធ​ឈិ​ត សុវណ្ណ​បញ្ញា បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អតីត​តារា​ចម្រៀង​មួយ​ដួង​នេះ​មាន​ម្ចាស់​ចិត្ត​ហើយ ប៉ុន្តែ​នាង​ពូកែ​លាក់​ណាស់​ជាង​១០​ឆ្នាំ​នេះ គឺ​មិន​ដែល​បណ្តើរ​កំណាន់​ចិត្តជា​ចំហ​ឱ្យ​គេ​ឃើញ​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី​គេ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​បុរស​ដែល​ស្និទ្ធ​ជាមួយ​នាង​នោះ គឺជា​គូសង្សារ ឬ​ជា​មិត្តភក្តិ​ទេ ។ មិត្ត​សិល្បៈ​ចង់​ឃើញ​បញ្ញា ឆាប់​ដល់​គូ​ព្រោះ​វ័យ​សម​ល្មម​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ