ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​២​នាក់​ស្លា.ប់​ ខណៈពេល​កំពុង​បំពេញបេសកកម្ម​

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទីបញ្ជាការដ្ឋាន​កងទ័ព​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រកាស​ថា ទាហាន​អា​មេ​រិ​ក​២​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩​កក្កដា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​កំពុង​បំពេញបេសកកម្ម​។ ការ​ស្លាប់​របស់​ទាហាន​ទាំង​២​នាក់​នោះ ធ្វើ​ឲ្យ​ចំនួន​ទាហាន​អា​មេ​រិ​ក​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឡើង​ដល់​១២​នាក់​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទីបញ្ជាការដ្ឋាន​កងទ័ព​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រកាស​ថា ទាហាន​អា​មេ​រិ​ក​២​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩​កក្កដា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​កំពុង​បំពេញបេសកកម្ម​។

ការ​ស្លាប់​របស់​ទាហាន​ទាំង​២​នាក់​នោះ ធ្វើ​ឲ្យ​ចំនួន​ទាហាន​អា​មេ​រិ​ក​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឡើង​ដល់​១២​នាក់​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ខណៈ​អា​មេ​រិ​កបាន​ធ្វើការ​ចរចា​ដោយ​ផ្ទាល់ ជាមួយ​ពួក​បះបោរ​តា​លី​បង់ ដើម្បី​បញ្ចប់សង្គ្រាម​រ៉ាំ​រ៉ៃ​ក្នុង​ប្រទេស​នោះ​។ ទាហាន​អា​មេ​រិ​ក​ជិត​២.៣០០​នាក់​បាន​ត្រូវ​ស្លាប់​និង​ជាង​២០.៤០០​នាក់​រង​របួស នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០០១​មក ខណៈ​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​មេ​រិ​ក បាន​ធ្វើ​ប្រតិបត្តិការ​កម្ចាត់​ពួក​តា​លី​បង់​ពី​អំណាច​។

ចំពោះ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO ថ្លែង​នា​ថ្ងៃ​ទី​២៩​កក្កដា​ថា ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ចង់​ឲ្យ​មានការ​ដក​កង​ទាហាន​អា​មេ​រិ​ក ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ