ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មូលហេតុ​អ្វី​បានជា​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​មិនសូវ​ទូលំទូលាយ​ដូច​លុយដុល្លារ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​ចង់​ឲ្យ​មានការ​ប្រើប្រាស់​លុយ​រៀល​ឲ្យ​បាន​ទូលំ​ទួ​លាយ​ជាង​នេះ ក៏​ប៉ុន្តែ​បញ្ហា​នោះ​គឺថា​នៅ​ពេល​ទៅ​ទិញ​ឥ​វ៉ា់​ន់ កម្រ​មាន​អ្នក​លក់ដូរ​ឆ្លើយ​ថា​ឥ​វ៉ា​ន់​នេះ​តម្លៃ​ប៉ុណ្ណេះ​រៀល​នោះ​ទេ ។ អ្នកលក់​គឺ​តែងតែ​ថា ផលិតផល​នេះ​តម្លៃ ៣០ ដុល្លារ…

​រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​ចង់​ឲ្យ​មានការ​ប្រើប្រាស់​លុយ​រៀល​ឲ្យ​បាន​ទូលំ​ទួ​លាយ​ជាង​នេះ ក៏​ប៉ុន្តែ​បញ្ហា​នោះ​គឺថា​នៅ​ពេល​ទៅ​ទិញ​ឥ​វ៉ា់​ន់ កម្រ​មាន​អ្នក​លក់ដូរ​ឆ្លើយ​ថា​ឥ​វ៉ា​ន់​នេះ​តម្លៃ​ប៉ុណ្ណេះ​រៀល​នោះ​ទេ ។ អ្នកលក់​គឺ​តែងតែ​ថា ផលិតផល​នេះ​តម្លៃ ៣០ ដុល្លារ ឬ ៤០ ដុល្លារ​ជាដើម​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាង សុ​គា បុគ្គលិក​ក្រុមហ៊ុន​មួយ ។

​ជាមួយ​គ្នា​នោះ​ផង​ដែរ បងប្អូន​ខ្លះ​ទៀត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​លុយ​ដុល្លារ​ស្រួល​ទុកដាក់​ជាង​លុយ​រៀល ព្រោះ​ដុល្លារ​ក្រដាសប្រាក់​ធំ​ៗ ។​មាន​ន័យ​ថា បើ​គេ​មាន​២០​ដុល្លារ​គិត​ជា​លុយ​ខ្មែរ​ជាង​៨​ម៉ឺន​រៀល ស្មើនឹង​ក្រដាស​១​ម៉ឺន​៨​សន្លឹក តែបើ​ក្រដាសប្រាក់​នោះ​តូច​ជាង​១​ម៉ឺន​ដូច​ជា​៥០០០​រៀល វា​ស្មើនឹង​១៦​សន្លឹក​ទៅ​ហើយ​» ។ ​យ៉ាងណាមិញ នៅ​ក្នុង​រយៈពេល​ប្រមាណ​៤​ឆ្នាំ​កន្លង​ទៅ​នេះ ធនាគារជាតិ​ដែល​ជា​ធនាគារកណ្ដាល​របស់​កម្ពុជា បាន​ព្យាយាម​បំផុស​និង​ជំរុញ​អោយ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​ប្រាក់​រៀល រូបិយ​បណ្ណ​ជាតិ​កាន់តែ​ច្រើន ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​នៅ​តែ​បន្ត​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន​ជាង​ប្រាក់​រៀល ។

​យោង​តាម​ប្រសាសន៍​លោក​ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆមាស​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ថា ការងារ​អាទិភាព​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​ធនាគារកណ្ដាល​នៅ​តែ​បន្ត​ជំរុញ​អោយ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​អោយ​បាន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត បើ​ទោះបីជា​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ។ ​លោក​បាន​ថា «​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ តម្រូវការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​កត្តា​ចំបង​មួយ​តម្រូវ​ឱ្យ​ធនាគារជាតិ​និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ចាត់​ទុក​ការងារ​ជំរុញ​ប្រើប្រាស់​ប្រាក់​រៀល​ជា​ការងារ​អាទិភាព​» ។ ​លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​នូវ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​បន្ថែម​ទៀត​នោះ លោក​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ត្រូវ​ចូលរួម​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​គាំទ្រ និង​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ និង​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​មួយ​លើ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ប្រកបដោយ​ប្រសិទ្ធភាព ។

​សូម​រំលឹក​ថា ក្រោយ​ពេល​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​មាន ការ​ប្រើប្រាស់​ប្រាក់​រៀល នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​គេ​មើលឃើញ​ថា​មាន​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​និង​បន្ត​អនុវត្តន៍​គោលការណ៍​របស់​ខ្លួន ដើម្បី​ជំរុញ​និង​លើកកម្ពស់​ប្រាក់​រៀល​នៅ​កម្ពុជា ជាក់ស្ដែង​បណ្ដា​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​បាន​លើកទឹកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន ដែល​យក​ប្រាក់​រៀល​មក​ដាក់​សន្សំ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោយ​បាន​ផ្ដល់​ការ​ប្រាក់​ខ្ពស់ ។ ក្រៅពី​នោះ​ដែរ ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​បញ្ចុះ​អត្រា​ការ​ប្រាក់​សម្រាប់​ឥណទាន​ជា​ប្រាក់​រៀល ។ ​

បើ​តាម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​រូប លោក ជាម ទៀង បាន​លើក​ឡើង​ថា តម្រូវការ​ប្រាក់​រៀល​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កំនើន​ខ្ពស់​ទៅ​តាម​រដូវ និង​ពេលវេលា ជាក់ស្ដែង​នៅ​រៀង​រាល់​ចុងឆ្នាំ និង​ដើមឆ្នាំ ប្រាក់​រៀល​ខ្មែរ​មាន​តម្រូវការ​ខ្ពស់​បើ​ធៀប​នឹង​ពេលវេលា​ផ្សេង​ទៀត ។ មូលហេតុ​ដែល​មាន​តម្រូវការ​ខ្ពស់​ដោយសារ​តែ​នៅ​ដើមឆ្នាំ​ការ​បង់ពន្ធ​នានា ត្រូវ​បាន​ចាប់ផ្ដើម ហើយ​តម្លៃ​ពន្ធ​ទាំងនោះ​ត្រូវ​គិត​ជា​រៀល ដូច្នេះ​ទើប​អ្នក​ជាប់ពន្ធ​ត្រូវ​ស្វ​ងរ​ក​ប្រាក់​រៀល​ដើម្បី​ទៅ​បង់​ជូន​រដ្ឋ ។ ម្យ៉ាងទៀត​នៅ​ចុងឆ្នាំ​ក៏​មិន​ខុស​គ្នា ជា​ពិសេស​នៅ​រដូវ​កាល​នេះ ជា​រដូវ​កាលដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី បុណ្យ​ភ្ជុំ និង​កឋិន ហើយ​ពួក​គាត់​ត្រូវការ​ប្រាក់​រៀល​ខ្មែរ ដើម្បី​ធ្វើ​ទាន​នៅ​តាម​វត្ត​អារាម​ឬ​ជាមួយ​សាច់ញាតិ​ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ