ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អំពាវនាវ​ស្ដារ​សណ្ដាប់ធ្នាប់​ឡើង​វិញ​នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​ទី​២៩​កក្កដា បាន​ផ្ដល់​ប័ណ្ណ​ដើរ​ផ្លូវ​របស់​ខ្លួន​ដល់់​រដ្ឋាភិបាល​ក្រុង​ហុងកុង ក្រោយ​ពី​បាតុកម្ម​ថ្មី​ៗ​ក្នុង​ក្រុង​អតីត​អាណានិគម​អង់គ្លេស​នោះ​។ កាលពី​យប់​ថ្ងៃ​ទី​២៨​កក្កដា​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​២​ថ្ងៃ​ជាប់​ៗ​គ្នា ហើយ​ប៉ះទង្គិច​ជាមួយ​កង​កម្លា​ង​ប៉ូលិស​។ ក្នុង​ស្ថានភាព​បែប​នេះ​គេ​រង់ចាំ​មើល​ប្រតិកម្ម​របស់​ក្រុង​ប៉េ​កាំ​ង​ ប៉ុន្តែ​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​របស់​ចិន…

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​ទី​២៩​កក្កដា បាន​ផ្ដល់​ប័ណ្ណ​ដើរ​ផ្លូវ​របស់​ខ្លួន​ដល់់​រដ្ឋាភិបាល​ក្រុង​ហុងកុង ក្រោយ​ពី​បាតុកម្ម​ថ្មី​ៗ​ក្នុង​ក្រុង​អតីត​អាណានិគម​អង់គ្លេស​នោះ​។ កាលពី​យប់​ថ្ងៃ​ទី​២៨​កក្កដា​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​២​ថ្ងៃ​ជាប់​ៗ​គ្នា ហើយ​ប៉ះទង្គិច​ជាមួយ​កង​កម្លា​ង​ប៉ូលិស​។

ក្នុង​ស្ថានភាព​បែប​នេះ​គេ​រង់ចាំ​មើល​ប្រតិកម្ម​របស់​ក្រុង​ប៉េ​កាំ​ង​ ប៉ុន្តែ​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​របស់​ចិន ហាក់​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ក្រុង​ប៉េ​កាំ​ង ចំពោះ​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​CARRIE LAM​និង​ប៉ូលិស​មូលដ្ឋាន ដោយ​ថ្កោលទោស​បាតុកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​រុងរឿង​និង​ស្ថេ​រ​ភាព​ក្នុង​ដែនដី​នោះ​។

អ្នកនាំពាក្យ​ម្នាក់​របស់​ការិយាល័យ​នោះ​លោកស្រី​XU LUYING​ថ្លែង​ថា សម្រាប់​ពេល​នេះ​យើង​យល់​ថា ភារកិច្ច​ជា​អាទិភាព​របស់​ក្រុង​ហុងកុង គឺ​ដាក់ទោស​បណ្ដា​សកម្មភាព​ហិង្សា​និង​ខុសច្បាប់​យោង​ទៅ​តាម​ច្បាប់ ស្ដារ​សណ្ដាប់ធ្នាប់​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស​និង​ថែរក្សា​បរិយាកាស​ល្អ​សម្រាប់​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម​។ គ្មាន​សង្គម​ស៊ី​វី​ល័យ​ណា​អាច​អនុគ្រោះ​ដល់​អំពើ​ហិង្សា​ថោកទាប​ឡើយ​។

បាតុកម្ម​នៅ​ក្រុង​ហុងកុង​ចាប់ផ្ដើម​កើត​មាន​ពី​ដើមខែ​មិថុនា​មក តាម​រយៈ​ជា​ការ​តវ៉ា​ប្រឆាំង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក តែ​ទោះ​គម្រោង​ច្បាប់​នេះ​ត្រូវ​បាន​ផ្អាក ក៏​បាតុកម្ម​នៅ​បន្ត​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ និង​មានការ​ទាមទារ​កាន់តែ​ធំ ក្លាយជា​ការ​ប្រឈម​ធំ​មួយ​របស់​ចិន​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ការ​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក​។

អ្នកនាំពាក្យ​ចិន​ម្នាក់​ទៀត​លោក​YANG GUANG​ពេល​ឆ្លើយ​នឹង​សំនួរ​មួយ​និយាយ​ថា កាលពី​ស​ប្ដា​ហ៍​មុន​ក្រសួង​ការពារ​ប្រទេស​បាន​លើក​ឡើង​ថា ច្បាប់​ហុងកុង​អនុញ្ញាត​ឲ្យ​មានការ​ដាក់​ពង្រាយ​កងទ័ព​ចិន​តាម​សំណើ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្ដារ​របៀបរៀបរយ​សាធារណៈ​ឡើង​វិញ​។

លោក​ស្នើ​ឲ្យ​មើល​រដ្ឋធម្មនុញ្ញ​ក្រុង​ហុងកុង តែ​មិន​បញ្ជាក់​អ្វី​ច្រើន​ទៀត​ឡើយ​។ លោក​YANG គូសបញ្ជាក់​ថា អំពើ​ហិង្សា​របស់​ជន​រ៉ា​ឌី​កាល់​មួយ​ក្ដាប់​តូច ហួស​ពី​ព្រំដែន​របស់​ប្រទេស​មួយ​មាន​ប្រព័ន្ធ​២ ជា​គោល​ការណ៍​ដែល​បាន​ចែង​មុន​ការ​ប្រគល់​ដែនដី​ហុងកុង មក​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ពួក​មនុស្ស​ទាំងនេះ​គ្មាន​គិត​អ្វី​ក្រៅពី​សាបព្រោះ​ភាព​ចលាចល​នៅ​ហុងកុង ហើយ​ប្រែ​ក្លាយជា​បញ្ហា​សម្រាប់​ចិន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ