ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតគាត់! ចាញ់បោកមេខ្យល់….លុះល្បួងចាយលុយអស់រត់គេចបាត់(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​រស់នៅ​ក្នុង​ខេត្តក្រចេះ​ម្នាក់​បាន​ចាញ់បោក​មេខ្យល់ ដែល​បាន​នាំ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​មេខ្យល់​បាន​ប្រាប់​ថា​នៅ​ទីនោះ​មានការ​ងារ​ធ្វើ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន លុះ​ពេល​គាត់​យល់​ព្រមទៅ​ជាមួយ​ខណៈនោះ​មេខ្យល់​នោះ​បែរ ជា​នាំ​គាត់​ទៅ​កាន់​ខេត្តកំពត​វិញ ។ បន្ទាប់​មក​បាន​ល្បួង​ស៊ីចាយ​រហូត​ដល់​អស់​លុយកាក់​ដែល​មាន​បន្តិចបន្តួច​ពី​ខ្លួន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​រស់នៅ​ក្នុង​ខេត្តក្រចេះ​ម្នាក់​បាន​ចាញ់បោក​មេខ្យល់ ដែល​បាន​នាំ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​មេខ្យល់​បាន​ប្រាប់​ថា​នៅ​ទីនោះ​មានការ​ងារ​ធ្វើ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន លុះ​ពេល​គាត់​យល់​ព្រមទៅ​ជាមួយ​ខណៈនោះ​មេខ្យល់​នោះ​បែរ ជា​នាំ​គាត់​ទៅ​កាន់​ខេត្តកំពត​វិញ ។ បន្ទាប់​មក​បាន​ល្បួង​ស៊ីចាយ​រហូត​ដល់​អស់​លុយកាក់​ដែល​មាន​បន្តិចបន្តួច​ពី​ខ្លួន ស្រាប់តែ​មេខ្យល់​ខាងលើ​គេចខ្លួន​បាត់ ចំណែក​បុរស​នេះ​ជា​មនុស្ស​មិន​ធ្លាប់​ដើរ​ឆ្ងាយ​រក​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​មិនឃើញ​ឡើយ ។

សេចក្តីរាយការណ៍​បាន​បន្ត ដោយ​ម្យ៉ាង​អត់​លុយ​មួយ​សេន​ជាប់​ខ្លួន​ផង​នោះ ទើប​ដាច់​ចិត្ត​សុំ​រថយន្ត​គេ​ជិះ​រហូត​មក​ដល់​ចោម​ចៅ និង​ក្រោយ​ពី​ចុះ​ពី​រថយន្ត​ក៏​ចេះ​តែ​ដើរ​គ្មាន​គោលដៅ​ទាំង​អត់បាយ អត់​ទឹក​រហូត​ដល់​ទន់​ដៃជើង និង​ដួល​ទៅ​មុខ​លែង​រួច​តែ​ម្ដង ។ ខណៈនោះ​ប្រជាពលរដ្ឋ​រួម​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ព្រមទាំង​នគរបាល​បាន​នាំ​គ្នា​ជួយ​ឲ្យ​បាយ​ទឹក​ហូប​រួម និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​គាត់​ធ្វើ​សោហ៊ុយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បុរស​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​ដេក​នៅ​តាម​ផ្លូវ មុខ​រោងចក្រ​ហេ​ន​សាំ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ។ បុរស​ខាងលើ​នេះ​ឈ្មោះ សឿ​ន យ៉ុ​ន អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​តា​ម៉ៅ​លើ ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ មាន​ប្រពន្ធ​ឈ្មោះ សៀ​ប អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ ។

គាត់​បាន​រៀបរាប់​ប្រាប់​កម្មករ និង​អ្នក​ភូមិ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា​កន្លង​មក​មាន​បុរស​អ្នក​ស្គាល់គ្នា​ម្នាក់​ឈ្មោះ ភឿន បាន​បបួល​គាត់​ទៅ​ការងារ​ធ្វើ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ប្រាប់​ថា​នៅ​ទីនោះ​មានការ​ងារ​ច្រើន អាច​រក​ប្រាក់​កម្រៃ​បាន​ច្រើន ។ ខណៈនោះ​ដោយសារ​តែ​ជីវភាព​ក្រីក្រ​ខ្លាំង​ពេក ហើយ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ការងារ​ធ្វើស្រែ​ចំការ​ផង​នោះ គាត់​ក៏​បាន​យល់​ព្រមទៅ​ជាមួយ និង​ជន​នោះ បន្ទាប់​មក​ឈ្មោះ​ភឿន បាន​នាំ​ខ្លួន​ធ្វើ​ដំណើរ​ចេញពី​ស្រុក​កំណើត​ទៅ​កាន់​ខេត្តកំពត ។ និង​បាន​ស្នាក់​នៅ​ទីនោះ​ជា​ច្រើន​ថ្ងៃ ព្រមទាំង​ល្បួង​នាំ​ចាយ​លុយ​អស់ ស្រាប់តែ​ឈ្មោះ ភឿន បាន​គេចខ្លួន​ទៅ​ចោល​គាត់​បាត់​ដោយ​មិនដឹង​ថា ទៅ​ណា​ឡើយ ចំណែក​រូប​គាត់​មិន​ដែល​ដើរ​ផ្លូវ​ឆ្ងាយ​ទើប​មិន​បាន​ស្គាល់ផ្លូវ​ទៅ​ណា​មក​ណា​ឡើយ ម្យ៉ាង​អត់​លុយ​ផង​នោះ មាន​តែ​សុំ​ឡាន​គេ​ជិះ ដើម្បី​ត្រឡប់​មក​ភ្នំពេញ​វិញ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ប្រទះ​ឃើញ​បុរស​ខាងលើ​ដើរ​ក្នុង​ស្ថានភាព​ហេវ​ហត់ បន្ទាប់​មក​ស្រាប់តែ​ដួល​ដេក​ទាំង​កម្រោល ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ពេល​នោះ​កម្មករ និង​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ ហើយ​អ្នកខ្លះ​បាន​ឲ្យ​បាយ​ទឹក​ហូប និង​អ្នកខ្លះ​បាន​ជួយ​ជា​ថវិកា ចំណែក​នគរបាល​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​ជូន​ទៅ​រក​រថយន្តឈ្នួល ដើម្បី​ឲ្យ​គាត់​ជិះ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ