ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ណា​អត់​ច្បាប់ ឬ​មានច្បាប់​…​ពេល​នេះ កំពុង​​ពិនិត្យនិងចាត់ការហើយ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ​៖ ​កម្លាំង​ចម្រុះ​នៃ​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ខេត្តស្ទឹងត្រែង​ បាន​ចុះ​ទៅ​ដល់ទី​តាំង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹមទាំង​តូច​និង​ធំ​ក្នុងទូ​ទាំង​ខេត្ត​ ដើម្បី​ត្រួតពិនិត្យ​ថា ​តើ​ទីតាំង​ណា​ដែល​បាន​ចុះបញ្ជី​ច្បាប់ ​និង​ទីតាំង​ណា​ដែល​មិន​បាន​ចុះបញ្ជី​ច្បាប់ ​។ យោង​​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​…

​ខេត្តស្ទឹងត្រែង ​៖ ​កម្លាំង​ចម្រុះ​នៃ​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ខេត្តស្ទឹង
ត្រែង​ បាន​ចុះ​ទៅ​ដល់ទី​តាំង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹមទាំង​តូច​និង​ធំ​ក្នុងទូ​ទាំង​ខេត្ត​ ដើម្បី​ត្រួតពិនិត្យ​
ថា ​តើ​ទីតាំង​ណា​ដែល​បាន​ចុះបញ្ជី​ច្បាប់ ​និង​ទីតាំង​ណា​ដែល​មិន​បាន​ចុះបញ្ជី​ច្បាប់ ​។

យោង​​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ កាលពី​ថ្ងៃ​ទី២៩ ​ក​ក្ត​ដា​ ២០១៩​ គណៈ​អភិបាលខេត្ត​បាន​សម្រេច​​បង្កើត​គណៈ​កម្មការ​ឱ្យ​អនុវត្ត​ទៅ​តាម​ច្បាប់ ​នូវសិប្បកម្ម​ទាំងឡាយ​ណា​ ដែល​មិន​មាន​ចុះបញ្ជី​ច្បាប់ តែបើ​ប្រជា​ពលរដ្ឋ​មាន​សេសសល់​ឈើ​កំទេចកំទី គួរ​ពិចារណា​បែប​ណា​ល​អោយ​ពួកគាត់​​មាន​សតិ​អារម្មណ៍ ​។

ក្នុង​កិច្ចការ​ត្រួតពិនិត្យ​កម្លាំងចូលរួម​មាន ​អាយ្យ​ការ​នៃ​សាលា ដំបូង​កម្លាំង​កងរាជអាវុធហត្ថ​កម្លាំង​នគរ​បាល កម្លាំង​រដ្ឋបាល​ព្រៃឈើ កម្លាំង​នៃ​បរិស្ថាន អភិបាល​ ក្រុង ភូមិ ឃុំ សង្កាត់ បាន​ឯកភាព​លើ​ការ​ប្រមូល​រឹបអូស​នៅ​វត្ថុតាង​ឈើ​ប្រណីត​ និង​ឧបករណ៍​កែច្នៃ​ដែល​ចំនួន​មិន​អាច​វាស់វែង​ប៉ាន់ប្រមាណ​បាន​នៅឡើយទេ ​ដោយសារ​គណៈកម្មការ​ចម្រុះ​បន្ត​ការ​ត្រួតពិនិត្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​ ដែលគេ​សង្ស័យ​ថា​មិន​ក្រោម​ជាង​១០០កន្លែង​ទេ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ