ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ទទួលទានទឹកប៉េងបោះស្រស់ទេ ហើយក៏មិនចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃភេសជ្ជៈចំពោះសុខភាពរាងកាយដែរ។ទោះជាយ៉ាងណាក្រោយពីអានអត្ថបទនេះរួចអ្នកអាចនឹងប្ដូរចិត្តចង់ទទួលទានទឹកផ្លែប៉េងស្រស់ជាប្រចាំមិនខាន! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានទឹកប៉េងប៉ោះស្រស់ ១ កែវ ជាប្រចាំ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ៖ នោះក៏ព្រោះតែទឹកប៉េងប៉ោះស្រស់ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល lycopene ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
២. ផ្ទុកសម្បូរទៅដោយសារធាតុ carotenoids ៖ ក្រៅពីសារធាតុលីកូប៉ែន (lycopene) ប៉េងប៉ោះក៏មានផ្ទុកសារធាតុផ្សេងទៀតនៃ carotenoids រួមបញ្ចូលទាំង alpha-carotene, beta-carotene និងlutein ផងដែរ ហើយសារធាតុទាំងនេះធ្វើការរួមគ្នា ដើម្បីរក្សាឲ្យបាននូវសុខភាពរាងកាយល្អរឹងមាំ ជៀសឆ្ងាយពីជំងឺផ្សេងៗ។ ដូច្នេះត្រូវប្រាកដថា អ្នកមិនបានចិតសម្បកប៉េងប៉ោះចេញ មុននឹងទទួលទាន ក៏ព្រោះសារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម flavonols គឺមានផ្ទុកនៅក្នុងសំបកនៃផ្លែប៉េងប៉ោះ។
៣. ល្អសម្រាប់ក្រពេញប្រូស្តាត ៖ សារធាតុ lycopene ក៏ជួយទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉េងបោះស្រស់ជាប្រចាំដើម្បីទទួលបានអត្ថប្រយោជន៍អស្ចារ្យ ក៏ដូចជាសារធាតុ lycopene គ្រប់គ្រាន់។
៤. ប្រយុទ្ធប្រឆាំងនឹងភាពចាស់តាមវ័យ ៖ សារធាតុ Lycopene ក្នុងប៉េងប៉ោះអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យបានយ៉ាងប្រសើរ ។ ការទទួលទានផ្លែប៉េងប៉ោះ គឺជួយកោសិកាពីខាងក្នុងទប់ស្កាត់ការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ។ប៉េងប៉ោះក៏ជួយបង្កើតការផលិតកូឡាជែនដែលរក្សាបាននូវភាពតឹងណែនស្រស់ស្អាត
៥. ទប់ស្កាត់ជំងឺមហារីកលំពែង ៖ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដូចជាផ្លែប៉េងប៉ោះច្រើនជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងបានដល់ទៅ ៣០ ភាគរយ។ ទឹកប៉េងប៉ោះស្រស់ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលំពែងបានប្រសើរដូចគ្នានឹងសារធាតុ lycopene។
៦. សុខភាពថ្លើម ៖ ទឹកផ្លែប៉េងប៉ោះស្រស់មានផ្ទុកសារធាតុ glutathione និង lycopene ដែលជួយសម្អាតថ្លើមបន្សាបជាតិពុល ទប់ស្កាត់ជំងឺមហារីកថ្លើម និងជំងឺខ្លាញ់រុំថ្លើម។ ដូច្នេះកុំភ្លេចបន្ថែមប៉េងប៉ោះ ឬទឹកប៉េងប៉ោះស្រស់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៧. បង្កើនការរំលាយអាហារ ៖ ទឹកប៉េងប៉ោះស្រស់ មានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ការទទួលទានភេសជ្ជៈនេះទៀងទាត់ជួយធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង ដោយទប់ស្កាត់អាការៈទល់លាមក, បំបាត់ជំងឺរាគ និងកម្ចាត់មេរោគផ្សេងៗទាក់ទងជាមួយប្រព័ន្ធរំលាយអាហារ។
៨. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ៖ បរិមាណខ្ពស់នៃជាតិសសៃដែលមានផ្ទុកក្នុងទឹកប៉េងប៉ោះស្រស់ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ក្រៅពីជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតនៃសុខភាពបេះដូងល្អប្រសើរហើយនោះ ទឹកប៉េងបោះស្រស់ក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនទៀត រួមបញ្ចូលទាំងប៉ូតាស្យូម សារធាតុ niacin សារធាតុ folate និងវីតាមីន B6 ដែលល្អសម្រាប់រក្សាសុខភាពបេះដូង។
៩. ទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹង ៖ កាល់ស្យូម មិនមែនជាសារធាតុចិញ្ចឹមតែមួយដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពឆ្អឹងល្អប្រសើររឹងមាំឡើយ។ អ្នកក៏ត្រូវការវីតាមីន K ដែលចាំបាច់ក្នុងការជួយរក្សាជាតិកាល់ស្យូមក្នុងឆ្អឹងផងដែរ។ ហើយទឹកប៉េងប៉ោះស្រស់មានផ្ទុកសម្បូរទៅដោយវីតាមីន K។
១០. ប្រយុទ្ធប្រឆាំងនឹងការរលាកក្នុងរាងកាយ ៖ ប៉េងប៉ោះមានផ្ទុកសារធាតុ flavonoids រួមបញ្ចូលទាំង quercetin និង kaempferol ដែលសុទ្ធតែជាសារធាតុប្រឆាំងនឹងការរលាកផ្សេងៗក្នុងរាងកាយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ