វិទ្យាល័យ​មួយ​កន្លែង​លេង​មួយ​ក្បាច់​សិស្ស​ប្រុស​ស្លៀកសំពត់​ព្រាត


វិទ្យាល័យ​មួយ​កន្លែង​នៅ​តៃវ៉ាន់​កំពុង​អនុវត្តន៍​នូវ​កូដ​សម្លៀក​បំពាក់​ឯកសណ្ឋាន​ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ស្រី និង​សិស្ស​ប្រុស​ស្លៀកសំពត់ ។ នោះ​គឺ​វិទ្យាល័យ Banqiao Senior ដែល​មា​នទី​តាំងនៅ​ទីក្រុង​តៃប៉ិ ហើយ​ថ្មី​ៗ​មកនេះ​បាន​ធ្វើ​សេចក្តី​ប្រកាស​របស់​ខ្លូ​ន ។ ក្រុម​សកម្មជន LGBTQ + បាន​និយាយ​ថា​ទ​ង្វើ​នេះ​គឺជា​ការ​ជំរុញ​មួយ​សម្រាប់​សមភាព​យេ​ន​ឌ័​រ ។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន Reuters តាម​រយៈ The Straits Times ។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​កើតឡើង​កាលពី​ខែឧសភា​កន្លង​មក​ដោយ​សិស្ស​ប្រុស​ចូល​រៀន​ជាមួយ​ឯកសណ្ឋាន​ស្លៀកសំពត់​ក្នុង​អំឡុង​យុទ្ធនាការ​រយៈពេល​មួ​យស​ប្តា​ហ៍ ដើម្បី​រារាំង​ផ្នត់គំនិត​យែ​ន​ឌ័​រ ។

វា​ក៏​ស្របគ្នា​ផង​ដែរ​ទៅ​នឹង​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ស្របច្បាប់​នៅ​ក្នុង​ខែ​ដដែល​នេះ​នៅ​តៃវ៉ាន់ ។ សិស្ស​មួយ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​នៃ​វិទ្យាល័យ​នេះ​បាន​ប្រាប់​រ៉​យ​ទ័​រថា វា​គឺ​ដើម្បី​បង្កើន​សេរីភាព​របស់​សិស្ស​ក្នុង​ការ​ជ្រើសរើស​ឯកសណ្ឋាន​របស់​ពួក​គេ ។

លោក Du Sih-cheng នាយក​គោលនយោបាយ​នៅ​សមាគម Taiwan Tongzhi Hotline ឱ្យ​ដឹង​ថា នេះ​ជា​យុទ្ធនាការ​មិន​រក​ប្រាក់​ចំណេញ​សម្រាប់​សិទ្ធិ LGBTQ + ។ លោក​បាន​អបអរសាទរ​ចលនា​របស់​វិទ្យាល័យ​នេះ ។

លោក​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​រីក​ចម្រើន​មួយ​ដែល​គ្របដណ្តប់​ភាព​ចម្រុះ ។ វា​នឹង​ផ្តល់​ឱ្យ​ក្មេង​ជំទង់​សម្រាប់​ការ​ជ្រើសរើស​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ស្លៀកពាក់​នៅ​ក្នុង​សាលារៀន ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ