ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ស្នើ​ឲ្យ​ព្រះ​សង្ឃ​គ្រប់​អង្គ​​បង្កើន​ចំណេះដឹង​ដើម្បី​ភាពរឹងមាំ​វិស័យ​​សាសនា

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​ស​ន្ទុ​ក​ ៖ ​សម្ដេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម សន​ បាន​ជម្រុញ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​ឲ្យ​បន្ត​ការ​ខិតខំ​រៀន​សូត្រ​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ចំណេះដឹង​ និង​ដើម្បី​ភាពរឹងមាំ​វិស័យ​សាសនា​នៅ​កម្ពុជា​។ ការ​ស្នើ​ដូចនេះ​របស់​សម្ដេច​ព្រះពុទ្ធ​ជ័យ…

ស្រុក​ស​ន្ទុ​ក​ ៖ ​សម្ដេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម សន​ បាន​ជម្រុញ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​ឲ្យ​បន្ត​ការ​ខិតខំ​រៀន​សូត្រ​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ចំណេះដឹង​ និង​ដើម្បី​ភាពរឹងមាំ​វិស័យ​សាសនា​នៅ​កម្ពុជា​។ ការ​ស្នើ​ដូចនេះ​របស់​សម្ដេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម សន ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក​និង​ជា​ព្រះ​មេគណ​រាជ​ធានី​ភ្នំពេញ ​នៅ​ក្នុង​ឱកាស​ដែល​សម្ដេច​និមន្ត​ជា​អ​ធិ​តី​ភាព​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​ចុះ​បឋម​សិលា​កសាង​ព្រះ​​វិហារ​ថ្មី​វត្ត​សេនា​រាម​រាជ​ហៅ​វត្ត​ចាក់​ក្រ​ចៀង ស្ថិត​នៅ​ភូមិ​សា​លាស​ន្ទុ​ក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់ធំ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ​ឆ្នាំ​២០១៩​។

សម្ដេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម សន បាន​មាន​ពុទ្ធិកា​រដែ​រថា​ ដើម្បី​ឲ្យ​គ្រប់​អារាម​ទាំ​អស់​មានការ​អភិវឌ្ឍ​លុះ​ត្រា​ព្រះសង្ឃ​គ្រប់​អង្គ​ធ្វើ​ជា​គំរូ​ល្អ ​និង​បំពេញ​តួនាទី​ជា​ព្រះសង្ឃ​ត្រឹមត្រូវ ​ទើប​ប្រជា​ពុទ្ធបរិស័ទ​មាន​ជឿជាក់​លើ​ចំពោះ​វិស័យ​ព្រះពុទ្ធ​សាសនា​។

មាន​ប្រសាសន៍​សំណេះ​សំ​ណា​ល លោក​ជំទាវ ខៀវ ស៊ី​ណា​ជា​ចាន់​តូ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​រដ្ឋ​បាល​គ្រប់​លំដាប់ថ្នាក់​ដឹកនាំ មន្ត្រីរាជការ និង​អង្គភាព​ពាក់​ព​ន្ធ័​រួម​នឹង​ប្រជា​ពុទ្ធបរិស័ទ​និង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​រួម​គ្នា​ផ្ដួច​ផ្ដើមកសាង​ព្រះ​វិហារ​នេះ​ឡើង​។ លោក​ជំទាវ នូវ​បាន​ចាត់​ទុក​ការ​រួបរួមសាមគ្គី​កសាង​ព្រះ​វិហារ​នេះ​ថា ​ជា​បុណ្យ​កុសល​ធំធេង​មួយ​ដែល​ពុទ្ធបរិស័ទ​ខែ្ម​រ​គ្រប់​រូប​ៗ​ធ្វើ​ក្នុង​ជំនឿ​ដោយ​សុទ្ធា​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ​សាសនា​ដើម្បី​ថែរក្សា​ការពារ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ឲ្យ​កាន់តែ​រឹង​មាំ​ និង​ដ៏​រុងរឿង​បន្ត​ទៀត​។

លោក​ជំទាវ​បាន​រំលឹក​ដែរ​ថា បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្រោម​ការ​ដឹកនាំ​លើ​ផ្លូវត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេចតេ​ជោ ហ៊ុន ​សែន វិស័យ​ពុទ្ធចក្រ​មានការ​រីក​ចម្រើន​គួរ​អោយ​កត់សម្គាល់​។ ​ហើយ​វិស័យ​ពុទ្ធចក្រ​នេះ​រុងរឿង​ទៅ​បាន​ដោយ​ក៏​អាស្រ័យ​ដោយ​វិស័យ​អាណាចក្រ ហើយ​វិស័យ​អាណាចក្រ​រុង​រឿង​ដែរ​ ពិសេស​គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ ទើប​មាន​សិទ្ធិ​​សេរីភាព​នឹង​មានឱកាស​បាន​ធ្វើបុណ្យ​ទាន​តាម​កម្លាំង ​និង​ធនធាន​ដែល​យើង​មាន​ដូច​ពេល​នៅ​ពេល​នេះ​សក្ខីភាព​ស្រាប់​។ ដូចនេះ​ត្រូវ​បន្ត​ការពារ ​និង​ពួន​ជ្រុំ​សន្តិភាព​ដែល​ទទួល​បាន​នេះ​ឲ្យ​បាន​គង់វង្ស​ដើម្បី​ឲ្យ​ទទួល​បាន​ទាំង​សេចក្ដីសុខ​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ខៀវ ស៊ី​ណា ជា​ចាន់​តូ​បាន​ចូល​រួម​បច្ច័យ​កសាង​ចំនួន​១០​លាន​រៀល​និង​សម្ដេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម សន​ចំនួន​១​លាន​រៀល​សម្រាប់​ជា​ការ​ចាប់ផ្ដើម​កសាង​ព្រះ​វិហារ​ថ្មី​នេះ​ផង​ដែរ​។

សូម​រំលឹក​ជូន​ដែរ​ថា ​វត្ត​សេនា​រាម​រាជ​ហៅ​វត្ត​ចាក់​ក្រ​ចៀវ​នេះ ​កាល​មុន​គ្រាន់តែ​ជា​អាស្រម​តូច​មួយ​ប៉ុណ្ណោះ ​ប៉ុន្តែ​អាស្រ័យ​ដោយ​តំបន់​នេះ​ការ​រីក​ចម្រើន ​និង​មាន​សេចក្ដី​ត្រូវ​កាន់តែ​ច្រើន​ពី​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​​ការ​គោ​ពរ​ប្រតិបត្តិ នោះ​អាជ្ញាធរ​និង​ធម្មការ ស្រុក បាន​ស្នើ​សុំ​បង្កើត​ជា​វត្ត​ពេញលេញ​នៅ​ថ្ងៃ​ទី​១៧​ខែ​មីនា ​ឆ្នាំ​២០១៨ ​ស្រប​តាម​បំណង​របស់​ប្រជាពលរដ្ឋ​និង​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត​ចាក់​ក្រ​ចៀវ​។

ដោយឡែក​ព្រះ​វិហារ​ដែល​បាន​បញ្ចុះ​បឋមសិលា​កសាង​នា​ពេល​នេះ​សង់​ពី​ថ្ម​មាន​បណ្ដោយ​២១​ម៉ែត្រ​គុណ​១២​ម៉ែត្រ​និង​មាន​កម្ពស់​១៨​ម៉ែត្រ​តាម​ការ​គ្រោងទុក​គឺ​ត្រូវ​ចំណាយ​ពេល​កសាង​ចំនួន​៤​ឆ្នាំ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ