ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​សន្និដ្ឋាន​ថា​…«​គាត់​ប្រើ​ថ្នាំ​ប៉ូវ​អា​អូន​លើស​កម្រិត​មុន​ធ្វើ​អី​ៗ​ទើប​ស្លា.ប់​» !

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​គេ​បានឃើញ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​បឹង ហ្គា​ឡូ​ព្រែក​កំពត ស្ថិត​នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ…

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​គេ​បានឃើញ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​បឹង ហ្គា​ឡូ​ព្រែក​កំពត ស្ថិត​នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្តកំពត ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ហេង ចិន្តា ភេទ​ស្រី ។

បុរស​ជនបរទេស​នោះ​មានឈ្មោះ CARSWELL PETTER GORDON អាយុ​៦៧​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PA3772828 ចូល​មក​កម្ពុជា​ជា​ភ្ញៀវ​ទេសចរណ៍ ។ ក្រោយ​ពី​មានការ​ភ្ញាក់​ផ្ញើ​ល​ប្រទះ​ឃើញ​បុរស​ជនជាតិ​បរទេស​ដេក​ស្លាប់​សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព ។

ពេល​នោះ​លោកគ្រូ​ពេទ្យ និង​មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ព្រោះ​អាច​ប្រើ​ថ្នាំ​សម្រើប NIZAGARA លើស​កម្រិត​ដើម្បី​ប៉ូវ​អា​អូន​មុន​បើក​ប្រ​តិ​បត្ត​ការ ។ បានជា​គណកម្មការ​សមត្ថកិច្ច​សន្និដ្ឋាន​យ៉ាង​ដូច្នេះ​ដោយសារ​តែ​ការ​រក​ឃើញ​ថ្នាំ​សម្រើប​នៅ​ជិត​សាកសព​ដែល​ទំនង​ទើបនឹង​ប្រើប្រាស់​បណ្តាល​ឲ្យ​ប្រតិកម្ម​ថ្នាំ​នោះ ។

ក្រោយ​ពិនិត្យ​រួច​សាកសព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ស្ថា​ត​ទូត និង​ក្រុម​គ្រួសារ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ