ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់ភ្នែក​ពេក​មិត្ត​រួម​ក្រុម​ដុក​ប្រធាន​ក្លិប PSG បើកផ្លូវ​ឱ្យ Neymar ចេញ​ទៅ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា មិត្ត​រួម​ក្រុម​របស់ Neymar កីឡាករ Marco Verratti ចង់ឱ្យ​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា មិត្ត​រួម​ក្រុម​របស់ Neymar កីឡាករ Marco Verratti ចង់ឱ្យ​ក្លិប PSG ព្រម​បើកដៃ​ឱ្យ Neymar ចាក​ចេញពី​ក្លិប​ប្រសិនបើ​គេ​ចង់ទៅ​។

កីឡាករ​ប្រេ​ស៊ី​ល​អាយុ​២៧​ឆ្នាំ Neymar Jr. ទំនងជា​ទៅ​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួនអ្នកមានបុណ្យ Barcelona នៅ​រដូវ​កាល​ក្រោយ តែ​មិន​អាច​ទៅ​បាន​ដោយសារ​តែ​ជាប់​នៅ PSG​។ ពេល​នេះ មិត្ត​រួម​ក្រុម​របស់​គេ Verratti បាន​បង្ហើប​ថា ក្លិប​អ្នកមាន​បារាំង​គួរតែ​ឱ្យ Neymar ចេញ​ទៅ ប្រសិនបើ​គេ​ពិតជា​ចង់​ចេញ​ទៅ​មែន​ តែ​កន្លង​មក Varratti មិន​ដែល​ឮ​ពាក្យ​ចេញពី​មាត់ Neymar ថា​ចង់​ចេញ​ឡើយ​។

Verratti ប្រាប់​ថា​៖«​ខ្ញុំ​គិត​ថា ប្រសិនបើ​កីឡាករ​ណា​ម្នាក់​ចង់​ចេញ ចុង​ក្រោយ​គេ​នឹង​នៅ​តែ​រក​ផ្លូវ​ចេញ​ទាល់តែ​បាន​។ ក្លិប​អាច​នឹង​ទុក​កីឡាករ​ម្នាក់​ដែល​មានចិត្ត​នៅ​កន្លែង​ផ្សេង ហើយ​អាច​នឹង​ប្រឆាំង​ជាមួយនឹង​ក្លិប​ទៀត​ក៏​ថា​បាន​»​។

Verratti ប្រាប់​ថា​៖«​ខ្ញុំ​គិត​ថា ប្រសិនបើ​កីឡាករ​ណា​ម្នាក់​ចង់​ចេញ ចុង​ក្រោយ​គេ​នឹង​នៅ​តែ​រក​ផ្លូវ​ចេញ​ទាល់តែ​បាន​។ ក្លិប​អាច​នឹង​ទុក​កីឡាករ​ម្នាក់​ដែល​មានចិត្ត​នៅ​កន្លែង​ផ្សេង ហើយ​អាច​នឹង​ប្រឆាំង​ជាមួយនឹង​ក្លិប​ទៀត​ក៏​ថា​បាន​»​។

គេ​បាន​បន្ត​ទៀត​ថា​៖ «​ពេល​ដែល​គេ​ចង់​ចាកចេញ​ពិតមែន ក្លិប​ត្រូវ​តែ​ឱ្យ​ចេញ​ទៅ ដោយ​ផ្អែក​លើ​លក្ខ​ខ័​ណ្ឌ​មួយ​ចំនួន​របស់​ក្លិប​។ តែ​មិន​គួរ​ទុក​កីឡាករ​ដែល​ចង់​ចេញ​ទេ​»​។ Varratti ថា គេ​មិនសូវ​បាន​និយាយ​ជាមួយនឹង Neymar ច្រើន​នោះ​ទេ ក្នុង​រដូវ​កាល​នេះ​។ តែ​គេ​មិន​ដែល​បានលឺ Neymar និយាយ​ប្រាប់​ថា ចង់​ចាក​ចេញពី​ក្លិប​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​កីឡាករ​ឆ្នើម​ៗ​មួយ​ចំនួន​នៅ Barcelona បាន​ជម្រុញ​ឱ្យ​ក្លិប​នេះ ទិញ​យក Neymar មក​លេង​នៅ​រដូវ​កាល​ក្រោយ​។ ក្នុង​នោះ​មាន​កីឡាករ Antoine Griezmann ដែល​បញ្ចុះបញ្ចូល​ឱ្យ Barcelona យក Neymar មក ខណៈ​ដែល​ដំណឹង​មួយ​បាន​លើក​ឡើង​ថា Messi ចុះ​កុងត្រា​បន្ត ទាល់តែ Neymar ត្រឡប់​មក​ក្លិប​វិញ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ