ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​ម៉េច​ចឹ​ង Man Utd យក​កីឡាករ​ទៅ​ទាំងអស់​លើកលែងតែ​ខ្សែប្រយុទ្ធ​២​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Romelu Lukaku និង Alexis Sanchez…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Romelu Lukaku និង Alexis Sanchez មិន​បាន​ទៅ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ជាមួយនឹង Manchester United ទេ ។

ក្លិប​បិសាច​ក្រហម​មាន​គម្រោង​យ៉ាង​ច្បាស់​ថា នឹង​មិន​យក​កីឡាករ Romelu Lukaku និង Alexis Sanchez ទៅ​ប្រទេស​ន័​រវេ​ស​ទេ ។ Manchester United ទើបតែ​មក​ពី​ការ​ប្រកួត​នៅ​អូស្ត្រាលី និង​អាស៊ី ដែល​បាន​ឈ្នះ​៤​ដង ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក ។

កីឡាករ Romelu Lukaku មិន​បាន​ទៅ ដោយសារ​តែ​កំពុង​ត្រូវ​បាន​ក្លិប​ផ្សេង​ៗ​ទៀត​លួងលោម​យក​ទៅ​ ។ ក្លិប Inter Milan និង ក្លិប Juventus បាន​ប្រជែង​គ្នា​យក​កីឡាករ​អាយុ​២៦​ឆ្នាំ​នេះ យ៉ាង​ក្តៅ​គគុក​។

ចំណែកឯ Alexis Sanchez កំពុង​តែ​សម្រាក​ព្យាបាល​របួស​សាច់ដុំ​កំភួនជើង ដែល​បាន​ប៉ះទង្គិច​នៅ​ក្នុង​ការ​ប្រកួត Copa America កាលពី​ដើមខែ​នេះ​។ គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម លោក Solskjaer បាន​ប្រាប់​ថា របួស​នេះ​នឹង​បាន​ធូរស្រាល ហើយ​អាច​ចូល​ប្រកួត​វិញ​បាន​ក្នុង​ការ​ប្រកួត​ជាមួយនឹង Chelsea នៅ​ថ្ងៃ​ទី​១១ ខែសីហា​។

ក្រៅពី​នេះ គ្រប់​គ្នា​សុទ្ធតែ​មានមុខ​នៅ​ពេល​ឡើង​យន្តហោះ ជាមួយនឹង​សម្លៀក​បំពាក់​អាវធំ អូស​វ៉ា​លី​ម្នាក់​មួយ​ៗ ដែល​មើលទៅ​ពិតជា​សង្ហារ​មែនទែន ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ