ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ដឹង​មូលហេតុ​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​ជាង​៣៨​នាក់(មានវីដេអូ)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សោកនាដកម្ម​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​ជាង​៣៨​នាក់ ដែល​ជា​ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ កក្កដា​នេះ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤ ចំណុច​ភូមិ​កំពង់​រទេស ឃុំ​ពពែ​ត…

ខេត្តស្វាយរៀង ៖ សោកនាដកម្ម​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​ជាង​៣៨​នាក់ ដែល​ជា​ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ កក្កដា​នេះ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤ ចំណុច​ភូមិ​កំពង់​រទេស ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2.AM.3462 បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បើក​វ៉ា​ជែង​ម៉ូតូ​១​គ្រឿង ដែល​បើក​ស្រប​ទិស​គ្នា បើក​ចំ​កណ្តាល​ទ្រូង​ថ្នល់​តែ​ម្តង ស្រាប់តែ​អ្នកបើកបរ​ស្ទើរភ្លើង​បួង​ចង្កូត​វ៉ា​ក៏​យោល​ផ្អៀង​រថយន្ត​ក្រឡាប់​បុក​រះ​របង​ចាក់​កម្មករ​កម្មការិនី​ទៅ​លើ​ថ្នល់​ស្លាប់​២​នាក់ នៅ​និង​កន្លែង​និង​៣៨​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ស្រាល​រដូករណែល​តែ​ម្តង គឺ​របួស​បែកក្បាល​ក្រេ​ច​.​ក និង​បាក់ដៃ​រលាត់​ផ្ទៃមុខ រីឯ​អ្នក​ស្លាប់ គឺ​បាក់​.​ក ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​របួស​ធ្ងន់ធ្ងរ​១៧​នាក់ ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ និង​១៤​នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជី​ភូ​១៥​នាក់​ផ្សេង​ទៀត​របួសស្រាល គ្រាន់តែ​រលាត់​ដៃជើង​លាង​របួស​នៅ​ក្រៅ ។

បើ​តាម​សមត្ថកិច្ច​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ទី​១ -​ឈ្មោះ គង់ ច​ន្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទួល​អង្គ ឃុំ​គ​គិ​រ​សោម ស្រុក​ស្វាយ​ទាប ស្លាប់​បាក់​.​ក ទី​២-​ឈ្មោះ រ៉​ន ស្រី​អូន ហៅ​កឹ​ម ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ស្លាប់​បាក់​.​ក ។

ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់ ជិះ​ក្នុង​កាប៊ី​ន​រថយន្ត​របួសធ្ងន់​ហូ​រ​ឈាម​ខ្លាំង​កំពុង សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ក្នុង​ពេល​នោះ​ដែរ​លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​ចុះ​ទៅ​សួរសុខទុក្ខ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​សព​ផង​ដែរ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ មក​ពី​ម្ចាស់​រថយន្ត​និង​ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​នេះ​ឈ្មោះ ហុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ហើយ​ម្ចាស់​រថយន្ត​នេះ​មាន​ជំងឺ​២​ថ្ងៃ ក៏​បាន​រក​ប្អូនថ្លៃ​ដែល​ជា​អ្នក​បើក​គោ​យន្ត​ឈ្មោះ ខេន សាវា​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​បាត់​ថង់ បើករថយន្ត​ដឹក​កម្មករ​កម្មការិនី​ជំនួស ដោយ​គ្រាន់តែ​ឲ្យ​រៀន​បើករថយន្ត​ពី​ខ្លួន​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ពិតជា​ហួសចិត្ត​ខ្លាំង​ណាស់ ។ សមត្ថកិច្ច​កំពុង​តាម​ចាប់​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រឡាប់​នោះ​មក​ទទួលខុសត្រូវ​មុខ​ច្បាប់ ជា​ពិសេស​ម្ចាស់​រថយន្ត​មិន​គួរ​ប្តូរ​ឲ្យ​អ្នកចេះ​បើក​គោ​យន្ត ហើយ​ឲ្យ​រៀន​បើកឡាន​២​ថ្ងៃ​ឲ្យ​ទៅ​បើក​សោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ