ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក ស្រាប់តែ​ចូល​ដល់​​បន្ទប់​ចាប់​នាង​សម្រេច​បន្តបន្ទាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាប់រំលោភ​ស្ត្រី​ជា​ចុងភៅ​បាន​សម្រេច​២​ដង បន្ទាប់​ពី​ចប់​កម្មវិធី​ជប់លៀង ហើយ​ត្រូវ​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាប់រំលោភ​ស្ត្រី​ជា​ចុងភៅ​បាន​សម្រេច​២​ដង បន្ទាប់​ពី​ចប់​កម្មវិធី​ជប់លៀង ហើយ​ត្រូវ​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមហ៊ុន​លក់​ផ្លែ​ឈើ​មួយ​កន្លែង ផ្ទះ​លេខ​៩២ ភូមិ​៧ តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។

ស្ត្រី​រង​គ្រោះ​ខាងលើ​អាយុ​៣៤​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ជនសង្ស័យ​ឈ្មោះ ជា សី​ហាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​កន្លែងធ្វើការ សង្កាត់​ផ្សារ​ដើម​គរ ភូមិ​អូ​ខ្ជាយ ឃុំ​ព្រែក​ព្រះស្តេច ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា ក្រុមហ៊ុន​បាន​ធ្វើ​កម្មវិធី​ជប់លៀង​កូនចៅ​ដោយ​មានការ​ផឹកស៊ី​ផង​ដែរ ក្រោយមក​រូប​គាត់​បាន​ឡើង​ទៅ​សម្រាក​នៅ​បន្ទប់​ជាន់​ទី​២​ដែល​ជា​បន្ទប់​ស្នាក់​នៅ បន្ទាប់​មក​ជនសង្ស័យ​បាន​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ទៅ​រូប​គាត់​ដោយ​កុហក​ថា ថៅកែ​ហៅ​ឲ្យ​ទៅ​ធ្វើ​ទឹកជ្រលក់​ឱ្យ តែ​គាត់​មិន​ព្រម​ចុះ​ទៅ​ទេ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឡើង​ទៅ​ដល់​បន្ទប់​ដែល​គាត់​ស្នាក់​នៅ​ហើយ​ស្ទុះ​ទៅ​ចាប់រំលោភ​រហូត​សម្រេច​២​ដង​បន្តបន្ទាប់​គ្នា ទើប​ជនសង្ស័យ​ចុះ​មក​ដេក​នៅ​ខាងក្រោម​ធ្វើ​ដូច​មិនដឹង​រឿង​អី​។

បើ​តាម​សាក្សី​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​ហៅ​ប្តី​របស់​ខ្លួន​មក​ដល់​កន្លែង​លក់​ផ្លែ​ឈើ ហើយ​ប្តឹង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។ ដោយឡែក​បុរស​ជា​ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ស្ត្រី​ខាងលើ​ពិតប្រាកដ​មែន ដោយសារ​តែ​ស្រវឹង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ