រាជធានីភ្នំពេញ ៖ ចម្រៀងមួយបទក្រោមចំណងជើងថា «ស្ទឹងត្រែងបងអើយ» ដែលបងប្អូនបានដឹងហើយថា ជាសំនៀងដើមរបស់លោកខេរៈ សិរីមន្តនោះ ប៉ុន្តែបែរឃើញនារីម្នាក់មានសមត្ថភាពខ្ពស់ អាចយកមកច្រៀងបទនេះ ជាសំឡេងប្រុសបានយ៉ាងពីរោះនិងរណ្តំចិត្ត ដោយមិនចាញ់ម្ចាស់បទឡើយ រួមជាមួយកាយវិការជាបុរស នៅឆាកតន្ត្រីមួយឈ្មោះ«តន្ត្រីនាយក្រូច» ។
ស្ថិតលើឆាកតន្ត្រីក៏បានឃើញវត្តមាន នាយក្រូចដែលជាពិធីករផ្ទាល់ បានមកសួរនាំសំណេះសំណាលនាងក្នុងន័យកំប្លែង បង្កឱ្យបរិកាសមានការសើចសប្បាយយ៉ាងក្អាកក្អាយ ។ បន្ទាប់ពីនាងច្រៀងបទ«ស្ទឹងត្រែងបងអើយ»រួច នាងក៏បន្តច្រៀងថែមមួយបទទៀត គឺ«ខ្នើយប៉ាក់» កាន់តែពីរោះទៀត ។
តាមរយៈវីដេអូនៅលើឆាកតន្ត្រី នាងមិនបានបង្ហាញពីអត្តសញ្ញាណឱ្យស្គាល់ឈ្មោះទេ គ្រាន់តែនាងបង្ហើបថា ជាអ្នកសិល្បៈមួយរូបប៉ុណ្ណោះ ។ តោះ ចង់ពីទឹកដមសំនៀងដែលអាចច្រៀងជាសំឡេងប្រុស និងសំឡេងស្រីពីរោះយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា ៖ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ