គ្រូធំ Bayern Munich ដាក់ចំៗថាគ្មានបញ្ហាក្នុងការឆក់យកគ្រាប់ពេជ្ររបស់ Man City ១រូបនេះ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអាល្លឺម៉ង់ Bayern Munich មានទំនុកចិត្តខ្លាំងក្លាថា នឹងអាចយក Leroy…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអាល្លឺម៉ង់ Bayern Munich មានទំនុកចិត្តខ្លាំងក្លាថា នឹងអាចយក Leroy…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអាល្លឺម៉ង់ Bayern Munich មានទំនុកចិត្តខ្លាំងក្លាថា នឹងអាចយក Leroy Sane ពីក្លិបមេឃខៀវបានដើម្បីមកលេងនៅក្លិបរបស់ខ្លួនសម្រាប់រដូវកាលក្រោយ ។ នេះបើតាមសម្តីរបស់គ្រូបង្វឹក លោក Niko Kovac ។
វាគ្មានសោះឡើយនូវការសម្ងាត់ដែលថា ក្លិបអាល្លឺម៉ង់នេះចង់បានកីឡាករ Sane អាយុទើបតែ២៣ឆ្នាំ យកទៅលេងនៅក្លិបរបស់ខ្លួន។ គ្រប់គ្នាសុទ្ធតែបានដឹងអំពីរឿងនេះ ។ បើទោះបីជាមានការរាយការណ៍មកថា ការឱ្យថ្លៃ៧០លានផោនរបស់ Bayern Munich ទៅលើកីឡាករ Sane ត្រូវបានច្រានចោលដោយក្លិបមេឃខៀវ Manchester City ក៏ដោយ គ្រូបង្វឹករបស់ក្លិបអាល្លឺម៉ង់មួយនេះ នៅតែជឿថា ពួកគេនឹងគ្មានបញ្ហានោះទេ សម្រាប់ការយកកីឡាករអាល្លឺម៉ង់រូបនេះ។
លោក Kovac បានមានប្រសាសន៍នៅក្នុងបទសម្ភាសជាមួយនឹង ZDF ថា៖«ខ្ញុំមានទំនុកចិត្ត ថាពួកយើងនឹងអាចយកគាត់បាន» ។ លោកក៏ធ្លាប់និយាយប្រាប់សារព័ត៌មាន Bild ម្តងដែរថា៖ «ពួកយើងសុទ្ធតែដឹងថា Sane គឹជាកីឡាករក្នុងក្តីសុបិន្តរបស់ពួកយើង។ សាធារណជនសុទ្ធតែបានដឹង។ ពួកយើងនឹងធ្វើអ្វីៗទាំងអស់ ឱ្យតែបានគេមក»។
គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានប្រាប់នាពេលថ្មីៗនេះថា លោកអាចនឹងបាត់បង់ Sane ព្រោះតែក្លិបអាល្លឺម៉ង់ហ៊ានជះដល់៩០លានផោន មកទិញយកកីឡាកររូបនេះ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ