ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ហ្ន៎​! ជា​គ្រឿង​ការពារ​មិន​ឱ្យ​យមបាល​មក​យក​ជីវិត​បាន

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​អាយុវឌ្ឍន​កុមារ​ដែល​ព្រាហ្មណ៍​ម្នាក់​បាន​ទស្សន៍​ទាយ​ទុក​ថា ៧​ថ្ងៃ​ទៀត កុមារ​នេះ​នឹង​ស្លាប់​ហើយ ។ មាតាបិតា​នៃ​កុមារ​មាន​សេចក្តី​តក់ស្លុត​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​បាន​ដើរ​សួរ​រក​នូវ​ហេតុ​ដែល​ជា​គ្រឿង​ការពារ​មរណភ័យ​នោះ គឺ​ការ​ការពារ​មិន​ឱ្យ​កូន​ស្លាប់ ។ ព្រាហ្មណ៍​ក៏​គាត់​មិន​បានដឹង​ច្បាស់​អំពី​ហេតុ​នោះ​ដែរ ហើយ​បាន​ប្រាប់​ឱ្យ​ម្តាយ​ឪពុក​ទៅ​ទូល​សួរ​ដល់​ព្រះ​សាស្តា​។…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​អាយុវឌ្ឍន​កុមារ​ដែល​ព្រាហ្មណ៍​ម្នាក់​បាន​ទស្សន៍​ទាយ​ទុក​ថា ៧​ថ្ងៃ​ទៀត កុមារ​នេះ​នឹង​ស្លាប់​ហើយ ។ មាតាបិតា​នៃ​កុមារ​មាន​សេចក្តី​តក់ស្លុត​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​បាន​ដើរ​សួរ​រក​នូវ​ហេតុ​ដែល​ជា​គ្រឿង​ការពារ​មរណភ័យ​នោះ គឺ​ការ​ការពារ​មិន​ឱ្យ​កូន​ស្លាប់ ។

ព្រាហ្មណ៍​ក៏​គាត់​មិន​បានដឹង​ច្បាស់​អំពី​ហេតុ​នោះ​ដែរ ហើយ​បាន​ប្រាប់​ឱ្យ​ម្តាយ​ឪពុក​ទៅ​ទូល​សួរ​ដល់​ព្រះ​សាស្តា​។ មាតាបិតា​បាន​នាំ​កូន​នោះ​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​សាស្តា ព្រះ​សាស្តា ទ្រង់​បាន​ព្យាករ​ដូច​ព្រាហ្មណ៍​ដែរ ហើយ​ត្រាស់​សម្តែង​នូវ​ហេតុ​ជា​គ្រឿង​ការពារ​មរណភ័យ​នោះ ដោយ​ត្រាស់​ឱ្យ​និមន្ត​ព្រះសង្ឃ​មក​ចម្រើន​ព្រះ​បរិត្ត​មិន​ឱ្យ​ឈប់​ក្នុង​រវាង​៧​ថ្ងៃ គឺ​រហូត​ដល់​៧​ថ្ងៃ នៅ​ក្នុង​ថ្ងៃ​ទី​៧ ព្រះ​សាស្តា​ទ្រង់​បាន​និមន្ត​ទៅ​ដោយ​ព្រះ​អង្គ​ឯង ។

គ្រានោះ​ពួក​យមបាល​ដែល​មាន​បំណង​មក​យក​ជីវិត​របស់​កុមារ​នោះ គ្រាន់តែ​ឃើញ​ព្រះ​សាស្តា​ភ្លាម​ក៏​ភ័យ​ខ្លាច​នូវ​អានុភាព​របស់​ព្រះ​អង្គ ហើយ​បានរ​ត់បា​ត់ទៅ​មួយ​រំពេច​នោះ​ឯង​។ លុះ​ថ្ងៃ​ទី​៧​បាន​កន្លង​ផុត​ទៅ​ហើយ ថ្ងៃ​ទី​៨​ក៏​បាន​ចូល​មក​ដល់ ហើយ​បាន​ហួសកំណត់​នឹង​ផ្តាច់​នូវ​អាយុជីវិត​របស់​កុមារ​នោះ នៅ​ថ្ងៃ​ទី​៨​នេះឯង​។

កុមារ​នោះ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ហើយ​បាន​ដល់​នូវ​សិរី​សួស្តី​មាន​អាយុ​រស់រាន​ឡើង​រហូត​ដល់​ទៅ​១២០​ឆ្នាំ បាន​នាម​ថា អាយុវឌ្ឍន​កុមារ​ប្រាកដ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ