ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ខ្លាំង​ជាង​ប្រាក់​យ៉​ន់​ចិន

4 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ ហាងឆេង​ប្រាក់​រៀល​មាន​ប្រៀប​ខ្លាំង​ជាង​ប្រាក់​យ៉​ន់​ចិន នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដោយ​ក្នុង ១​យ៉​ន់​ចិន ទិញ​ចូល​៥៩៣​រៀល លក់​ចេញ ៥៩៩​រៀល ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល ៥៩៤​រៀល…

នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ ហាងឆេង​ប្រាក់​រៀល​មាន​ប្រៀប​ខ្លាំង​ជាង​ប្រាក់​យ៉​ន់​ចិន នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដោយ​ក្នុង ១​យ៉​ន់​ចិន ទិញ​ចូល​៥៩៣​រៀល លក់​ចេញ ៥៩៩​រៀល ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល ៥៩៤​រៀល និង​លក់​ចេញ​៦០០ រៀល​ឯណោះ ។

ធនាគារជាតិ​ឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ថ្ងៃនេះ​គឺ ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២២​រៀល លក់​ចេញ ៥២៨​រៀល​, ១០០ យេ​ន​ជប៉ុន ទិញ​ចូល​៣៧៥២​រៀល លក់​ចេញ​៣៧៨៩​រៀល​, ១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៦​រៀល លក់​ចេញ​៣៤៩​រៀល , ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៨២​រៀល លក់​ចេញ​៣០១២​រៀល​, ១ បាត​ថៃ ទិញ​ចូល​១៣២​រៀល លក់​ចេញ ១៣៣​រៀល និង​១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៦​រៀល លក់​ចេញ​១៧៨​រៀល ។

ដោយឡែក​ប្រភព លី ហួរ បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៨៣​រៀល លក់​ចេញ ៤០៩២​រៀល ចំពោះ​មាសគីឡូ ១​តម្លឹង​ទិញ​ចូល​១៦៩៥ ដុល្លារ​អា​មេ​រិ​ក​លក់​ចេញ ១៧១០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ