ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អៀ ម៉េ​ង​លិ ទម្លាយ​រឿង​ហ្វេ​ស​ប៊ុ​ករក​ស្រី​ឱ្យ​តា​តា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង អៀ ម៉េ​ង​លិ បាន​ធ្វើការ​ទម្លាយ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​(fake account) ដែល​បាន​ប្រើប្រាស់​រូបថត​របស់​នាង​ឆាត​និយាយ​រឿង​ផ្តេសផ្តាស់​។ អៀ ម៉េ​ង​លិ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង អៀ ម៉េ​ង​លិ បាន​ធ្វើការ​ទម្លាយ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​(fake account) ដែល​បាន​ប្រើប្រាស់​រូបថត​របស់​នាង​ឆាត​និយាយ​រឿង​ផ្តេសផ្តាស់​។ អៀ ម៉េ​ង​លិ បាន​សម្តែង​ការ​ហួសចិត្ត និង​បាន​ប្រកាស​មិន​ទទួលស្គាល់​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ប្រើប្រាស់​រូប​របស់​នាង​នោះ​ឡើយ​។

ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Narak son បាន​ប្រើប្រាស់​រូប​របស់ អៀ ម៉េ​ង​លិ បាន​ធ្វើការ​ឆាត​ទៅ​កាន់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ផ្សេង​ៗ ដោយ​បាន​ធ្វើ​រឿង​មិន​គប្បី​ជា​ច្រើន ជា​ពិសេស​បាន​ប្រើប្រាស់​សារ​ស្វែងរក​ស្រី​ៗ​ក្មេង​សម្រាប់​តា​តា​ផង​ដែរ​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ខឹងសម្បា​ពី​ម្ចាស់​គណនេយ្យ​នានា​ដែល​ទទួល​រង​ពី​ការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមគួរ​ទាំងនោះ​។

យ៉ាងណា​ដោយ​បានឃើញ​នូវ​បញ្ហា​នេះ តារា​សម្តែង​នាង អៀ ម៉េ​ង​លិ បាន​ចេញ​មុខ​មក​បដិសេធ និង​មិន​ទទួលស្គាល់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​មិនមែន​ជា​របស់​ខ្លួន​ឡើយ​។ តារា​រូប​នេះ​បញ្ជាក់​ថា ខ្លួន​មាន​តែ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​តែ​មួយ​ប៉ុណ្ណោះ ដែល​ហ្វេ​ស​ប៊ុ​ក​របស់​នាង គឺ​តែងតែ​ផុស​នូវ​សកម្មភាព​នានា​របស់​នាង​ផ្ទាល់​។

នាង​បន្ថែម​ថា នាង​មិនដឹង​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​ជា​អ្នក​ណា​ឱ្យ​ប្រាកដ​នោះ​ឡើយ ប៉ុន្តែ​នាង​បាន​ប្រកាស​បដិសេធ​ចោល​ជា​សាធារណៈ​រួច​ហើយ​។ បើ​តាម អៀ ម៉េ​ង​លិ គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​បាន​ឆាត​ទៅ​គេ​ដោយ​បង្កើត​នូវ​រឿង​ជា​ច្រើន​ដែល​នាង​មិន​បានដឹង​ខ្លួន​។

យ៉ាងណា​តារា​រូប​នេះ​ហាក់​មិន​មាន​វិធាន​ការណ៍​លើ​ផ្នែក​ច្បាប់​ណាមួយ​ឡើយ ដោយ​គ្រាន់តែ​ធ្វើការ​ប្រកាស​​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ ដើម្បី​កុំឱ្យ​មហាជន​មានការ​យល់​ច្រឡំ​មក​លើ​រូប​នាង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ