ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​បាត់ខ្លួនអស់មួយ​យប់ លុះព្រឹកឡើង​​ប្រទះឃើញ​យ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​លង់ទឹក​រណ្តៅ​ស្រះ បណ្ដាល​ឲ្យ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​កសិដ្ឋាន​ក្រុមហ៊ុន​បា​រៀ កំពង់ធំ​អភិវឌ្ឍន៍​កៅស៊ូ ស្ថិត​ក្នុងភូមិ​ថ្មសំលៀង…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​លង់ទឹក​រណ្តៅ​ស្រះ បណ្ដាល​ឲ្យ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​កសិដ្ឋាន​ក្រុមហ៊ុន​បា​រៀ កំពង់ធំ​អភិវឌ្ឍន៍​កៅស៊ូ ស្ថិត​ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហែម ភព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​សង្កែ​ជ្រុំ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ បច្ចុប្បន្ន​មក​ធ្វើ​ជា​កម្មករ​ចៀ​ជ័រកៅស៊ូ នៅ​កន្លែង​កើតហេតុ​ខាងលើ ។
តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផា​ន ភុ​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្ដី​គាត់​មាន​ជំងឺឆ្កួតជ្រូក និង​តែងតែ​ប្រកាច់​ជា​ញឹកញាប់ តែ​ត្រូវ​បាន​គ្រួសារ​បងប្អូន​ឃើញ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ តោ សុខ​អាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​បងថ្លៃ​របស់​ជន​រង​គ្រោះ​និង​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ជាមួយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ទៅ​ស៊ីឈ្នួល​លើកដី​ឱ្យឈ្មោះ​តា ភឿ​ង ជា​អ្នកម៉ៅការ​សំណង់ផ្ទះ​កម្មករ​នៅ​កសិដ្ឋាន​ក្នុង​កន្លែងធ្វើការ​នៅ​ខាងត្បូង​កសិដ្ឋាន​ចំងាយ​ប្រហែល​២០០​ម៉ែត្រ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​មេឃ​ភ្លៀង​ខ្លាំង គាត់​ពុំ​ឃើញ​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ​ទេ ដោយ​នឹក​ស្មានថា​ជន​រង​គ្រោះ​ដើរទៅ​លេង​ផ្ទះ​គេ​ជិតខាង លុះ​ព្រឹក​ឡើង​ក៏​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹក​រណ្ដៅ​ស្រះ​អា​អុិច​កាយ​ដើម្បី​ធ្វើ​បង្គន់ និង​បានឃើញ​រទេះរុញ​ដី​មួយនៅ​ក្បែរ​មាត់​រណ្ដៅ នោះផង​ដែរ លុះ​ពេល​ឃើញ​ដូច្នេះ​ក៏​នាំ​គ្នា​ចុះ​ស្រង់​សព​ជន​រង​គ្រោះ​ចេញពី​ក្នុង​ទឹក​រណ្ដៅ​យក​មក​កាន់​កន្លែង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ​ក្នុង​កសិដ្ឋាន ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​បុគ្គលិក​ក្រុមហ៊ុន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ជន​រង​គ្រោះ​រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​កត់សម្គាល់​ឡើយ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​រណ្តៅ​ដី​ប្រាកដ​មែន ហើយ​មូលហេតុ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​មាន​ជំងឺឆ្កួតជ្រូក​ប្រកាច់​ធ្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ លុះ​ពេល​មិន​មាន​អ្នក​ណា​ដឹង ទើប​បណ្តាល​ឱ្យ​លង់ទឹក​រណ្តៅ​ស្លាប់​បែប​នេះ​។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ