ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​៤​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ហើយ​ធំ​ៗ​ទៀត​នៅ​ស្រុក​ព្រះនេត្រព្រះ(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​បាន​ចុះ​ទៅ​ពិនិត្យ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​៤​គ្រាប់​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដែល​ចុះ​ពិនិត្យ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​កា​បៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។ លោក​វរសេនីយ៍ត្រី…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​បាន​ចុះ​ទៅ​ពិនិត្យ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​៤​គ្រាប់​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដែល​ចុះ​ពិនិត្យ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​កា​បៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍ត្រី ស៊ី​ន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថ្ងៃ​ទី​៣០ ខែកក្កដា​ថា ៖ ក្រោយ​ពេល​ទទួល​ព័ត៌មាន​បានដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដែល​នៅ​ចំណុច​ដៃទន្លេ​សាប ស្ថិត​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ព្រះនេត្រព្រះ ។

លោក​បាន​បញ្ជាក់​ថា កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​ដែល​ចុះ​ទៅ​ពិនិត្យ​គ្រាប់​មិន​ទាន់​ផ្ទុះ​៤​គ្រាប់​ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ដែល​សល់​ពី​សម័យ​សង្គ្រាម​មាន​៣​គ្រាប់​នៅ​លើគោក និង​១​គ្រាប់​នៅ​ក្នុង​ទឹកអូរ​ក្នុង​១​គ្រាប់​មាន​ទម្ងន់​៣៨០​គីឡូក្រាម ហើយ​គ្រាប់​នេះ​ផលិត​នៅ​ប្រទេស​សូ​វៀត ដែល​មានគុណ​ភាព​ក្នុង​កម្រិត​ផ្ទុះ​ក្នុង​១​គ្រាប់​៥០០​ម៉ែត្រ​ជ្រុង​ដែល​បង្ក​គ្រោះថ្នាក់​ដែល​មាន​គ្រាប់​តូច​ៗ​នៅ​ផ្នែក​ខាងក្នុង ។

លោក​វរសេនីយ៍ត្រី ស៊ី​ន រ៉ា​ស៊ី បាន​បញ្ជាក់​ថា បន្ទាប់​ពី​អង្គភាព​ស៊ី​ម៉ាក់​ចុះ​ទៅ​ពិនិត្យ​គុណភាព​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ដែល​មិន​ទាន់​ផ្ទុះ​នេះ មាន​ចំនួន​៤​គ្រាប់​នៅ​ជាប់ដៃ​បឹង​ទន្លេសាប ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ព្រះនេត្រព្រះ ហើយ​កម្លាំង​អង្គភាព​ស៊ី​ម៉ាក់ និង​រាយ​ការ​ជូន​ទៅ​ថ្នាក់លើ ដើម្បី​អនុវត្ត​បន្ត​នៅ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ