ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អា​បា​កុង​ដឹកឈើ​៦​គ្រឿង​លាក់​ទុក​ក្នុង​ចំការ​ស្វាយចន្ទីរ​គេច​មិន​រួច​ពី​ដុត​ចោល

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹកឈើ​ចំនួន​០៦​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​អនុប្រធាន​គណកម្មការ​បង្កា​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចុះ​ទៅ​ពិនិត្យ​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ដែល​លាក់​ទុ​នេះ…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹកឈើ​ចំនួន​០៦​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​អនុប្រធាន​គណកម្មការ​បង្កា​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចុះ​ទៅ​ពិនិត្យ​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ដែល​លាក់​ទុ​នេះ ។ ការ​ធ្វើ​ដំណើរ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំការ​ស្វាយ​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​បាន​និយាយ​ថា រថយន្ត​បា​កុង​ត្រូវ​បាន​ក្រុម​មន្ត្រី​សមត្ថកិច្ច​ធ្វើការ​រុករក​ឃើញ​បន្ទាប់​ពី​ឈ្មួញ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ដីចំការ​ស្វាយ​ខាងលើ​។ កន្លង​មក​ដោយសារ​តែ​ឃើញ​គណៈកម្មការ​ថ្នាក់​ជាតិ​ធ្វើការ​អនុវត្តន៍​ដុត​កម្ទេច​ចោល​រថយន្ត​តាម​បណ្តាល​ខេត្ត​ជា​ច្រើន ទើប​ឈ្មួញ​យក​រថយន្ត​ខាងលើ​យក​ទៅ​លាក់​ទុក​ក្នុង​ដីចំការ​ស្វាយ​ខាងលើ​នោះ ។

បើ​តាម​ប្រភព​ក្រៅផ្លូវការ​រថយន្ត​ទាំងនោះ​ជា​របស់​ឈ្មោះ ណុ​ប ឌី រស់នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ដ៏​ធំ​មួយ​រូប​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​ក្នុង​ចំណោម​ឈ្មួញ​ជា​ច្រើន​ហើយ​តែងតែ​រួច​ផុត​ពី​ការ​បង្ក្រាប​ជា​រឿយ​ៗ​នា​ពេល​កន្លង​មក ។

ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​ទាំង​០៦​គ្រឿង​ខាងលើ​នេះ​មិនមែន​ជា​របស់​ឈ្មោះ ណុ​ប ឌី​ម្នាក់ឯង​នោះ​ទេ នៅ​មាន​ឈ្មួញ​២​នាក់​ទៀត​ផង​ដែរ​ជា​ម្ចាស់​ក្នុង​ចំណោម​រថយន្ត​ទាំង​អស់នេះ​។​ណុ​ប ឌី ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​ដែល​កន្លង​មក​មិន​ដែល​ឃើញ​អស់លោក​សមត្ថកិច្ច​ធ្វើការ​ចាប់​បង្ក្រាប​បាន​ម្តងណា​ឡើយ ។

ទើបតែ​ពេល​នេះ​កក្រើក និង​ពុះ​កញ្ជោ​ល​ក្នុង​ការ​ដុត​បំផ្លាញ​នោះ​ទើប​ក្រុម​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រុករក​ឃើញ​ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​សុំ​គោលការណ៍​ថ្នាក់លើ​ដុត​បំផ្លាញ​មធ្យោបាយ​ដឹកឈើ​របស់​ក្រុម​ឈ្មួញ​ដែល​រក​ឃើញ​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង​ក្នុង​ឃុំ​ត្រពាំង​ជោរ​ស្រុក​ឪ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ